កក្រើកហើយម្ដងនេះ ម៉ាដូណា ប៉ះជាមួយ សុខា លើកដំបូងថតរឿងឲ្យផលិតផល U-WELL

9

កាល​ពី​ថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ​នេះ​ផលិតផល​ U-WELL បាន​ធ្វើ​សន្និសីទ​ការសែតនៅ វីហ្រ្វេនកោះពេជ្រ ​​ជុំវិញ​រឿង​អប់រំ​មួយ​ដែល​តារាកំប្លែងលោក​ ម៉ាដូណា ចាប់​ដៃ​គ្នា​ជាលើកដំបូង​ជាមួយ​តារា TikTok សុខា។

​ហេតុ​ផល​ដែល​ជ្រើសរើស​​តារា TikTok សុខា មក​ថត​រឿង​ជាមួយ​លោក ម៉ាដូណា នេះ​ដែរ​បើ​​តាម​អ្នកនាង សុវណ្ណវត្តី អគ្គនាយិការង​តំណាង​ឲ្យ​​ផលិតផល​ U-WELL បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ការ​ស្រឡាញ់​អាណិតព្រោះ​ សុខា ​ជា​ក្មេង​កំព្រា​​ឪពុក​ម្ដាយ​តាំង​ពី​នៅតូច​ គ្មាន​ខោអាវ​ស្អាត​បាត​ស្លៀក​សម​រម្យ​​​ដូច​គេ​ទើប​ខាង​ ក្រុម​ហ៊ុន​ទាក់​ទង​តាម​រយៈ​​លោក អ៊ឹម ជីវ៉ា ដើម្បី​យក​តារា TikTok ខ្លួន​ស្រី​តែ​មាន​ចរិត​ប្រុស​រូប​នេះ​យក​មក​សម្ដែង​ទៅ​។

ការ​ជ្រើស​រើស​យក សុខា ដែល​ជា​តារា TikTok មក​សម្ដែង​ជួប​ផល​លំបាក​​ជា​ច្រើន​អំឡុង​ពេល​ថត​ដោយ​សារ​តែនាង មិន​មែន​​អ្នក​សិល្បៈ​អាជីព​ដូច​លោក ម៉ាដូណា ហេតុ​ដូច្នេះ​​ហើយ​ប្លង់​ខ្លះ​ត្រូវ​ប្រើ​ពេល​វេលា​ថត​ច្រើន​ដង​ទម្រាំ​តែត្រូវ​ ។ ប៉ុន្តែ​មិន​ថ្វី​នោះ​ទេ ​ដោយ​សារ​តែ​មាន​ការ​បង្ហាត់​បង្រៀន​ពី​លោក អ៊ឹម ជីវ៉ា និង​រៀមច្បង​សិល្បៈ​ដូចជា​លោក ម៉ាដូណា ទើប​ធ្វើ​ឲ្យ សុខា សម្ដែង​បាន​ចប់ចុង​ចប់ដើម។

លោក អ៊ឹម ជីវ៉ា ថា៖” ក្នុង​​នាម​ខ្ញុំ​ជា​គ្រូ​បង្ហាត់​សិល្បៈ និង​ជា​អ្នក​ដឹកនាំ​សម្ដែង​មួយ​រូប​ យើង​ជួប​ផល​លំបាកដែរ​ពេល​យក សុខា មក​សម្ដែង​​ព្រោះ​នាង មិន​មែន​ជា​អ្នក​សិល្បៈ​ មាន​ពេល​ខ្លះ​គាត់​អារម្មណ៍​អត់​ល្អ​យើង​ឲ្យ​គាត់​សម្រាក​សិន អត់​អាច​បង្ខំ​ឲ្យ​គាត់​ថត​បាន​ទេ។ រឿង​នេះ​គ្រោង​នឹងដាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ”។

ជាមួយ​គ្នា​​នេះ​ដែរ​លោក ម៉ាដូណា ដែល​តួប្រុស​​បាន​ឲ្យ​ដឹង​ថា ពេល​ថត​រឿង​ជាមួយ​ សុខា ដែល​មិន​មែន​ជា​អ្នក​សិល្បៈ​ជួប​ផល​លំបាកច្រើន គ្រាន់​តែ​ប្លង់​ចុះ​ពី​លើ​រថយន្ត​ខុស​ចង់​១០ ដង​ទៅ​ហើយ​។ ប៉ុន្តែ​គ្មាន​បញ្ហា​នោះ​ទេ ដោយសារ​តែ​លោក ជា​រៀមច្បង​សិល្បៈ​​ម្នាក់​គ្មាន​អ្វី​ក្រៅ​ពី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​សុខា កុំ​ឲ្យ​នាង​មាន​ភាព​ភ័យ​ខ្លាច​ក្លាហាន​​ ដើម្បី​កុំ​ឲ្យ​ខុស​ច្រើន​ដង។

គួរ​រម្លឹក​ថា ផលិតផល​ U-WELL របស់​ក្រុម​ហ៊ុន​ប៊ីមេក និង​គ្រាប់ពេជ្រ ខូអិលធីឌី មាន​ផលិតផល​គ្រប់​ប្រភេទ​ទាក់ទង​​សុខភាព​ និង​សម្រស់​មាន​ដូច​ជា​ សាប៊ូកក់សក់ ឡេលាបខ្លួន​ សាប៊ូដុសខ្លួន ម្សៅផាត់មុខ ព្រម​ទាំងអាហារ​បំប៉ន​សុខភាព​ជំនួយ​ដល់​ស្បែក ក្រចក សក់​ជាដើម។ និយាយ​រួម​ទៅ​ឲ្យ​តែ​និយាយ​ទាក់​ទង​សម្រស់​ៗ​របស់​បង​ៗ​សុភាពបុរស និង​នារី​គឺ​ខាង​ក្រុម​ហ៊ុន​មាន​ទាំងអស់៕