ទីបំផុតគូស្នេហ៍តារាថៃ Ken Phupoom និង Esther Supreeleela និយាយរឿងរៀបការហើយ

37

ក្រោយ​ស្រឡាញ់​មើល​ចិត្ត​ថ្លើម​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ មក​នេះ​គូស្នេហ៍ដ៏ផ្អែមល្ហែម Ken Phupoom និង Esther Supreeleela បាននិយាយអំពីពិធីមង្គលការក្នុងក្តីសុបិន្តរបស់ពួកគេ​ហើយ​​ដោយ​មិន​លាក់​លៀម​តទៅទៀត​ឡើយ។

Ken Phupoom និង Esther Supreeleela បាននិយាយថាពួកគេចង់មាន​ពិធីមង្គល​ការតូចមួយ​ជាមួយ​បរិយាកាសកក់ក្តៅ។ សម្រាប់ភ្ញៀវ​ដែល​អញ្ជើញ​ឲ្យ​ចូល​រួម​នោះ​​មាន​តែ​គ្រួសារនិងមិត្តភក្តិជិតស្និទ្ធស្នាល​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។

Esther Supreeleela បានបន្ថែមទៀតថា នៅ​ថ្ងៃ​មង្គលការ នាង​នឹង​ស្លៀក​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ធម្មតា ។ ចំពោះ​ថ្ងៃ​កំណត់​ចូលរោងការ​នៅ​ពេល​ណា​នោះ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ តែ​ប្រហែល​ជា​ឆាប់ៗ​នេះ​បើ​រក​ពេលេវេលា​ល្អ​បាន៕

 

អត្ថបទ៖ ឈន់ ស៊ាងហៃ