ម្ចាស់ក្រុមហ៊ុន ER-P Brand បង្ហើបពីគន្លឹះជោគជ័យនៃអាជីវកម្ម ត្រឹមរយៈពេល៨ខែ មានតំ​ណាងចែកចាយជាច្រើនក្នុងដៃ

62

មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​ម្ចាស់​ក្រុម​ហ៊ុន​ ER-P Brand ដែល​គ្រប់​គ្នា​ស្គាល់​ថា​​ជា អ្នកនាង អ៊ុំ សុភា នោះ​កំពុង​តែ​ជោគ​ជ័យ​ខ្លាំង​​ចំពោះ​អាជីវកម្ម​លក់​ផលិតផល​ថែរក្សា​សម្រស់​បុរសនារី​​​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​​នៅ​តាម Online ដោយ​ទទួល​បាន​ពាន​ពី​ប្រទេស​ថៃ​ជាបន្តបន្ទាប់។

ភាព​ជោគជ័យ​នេះ​ដែរ​អ្នកនាង អ៊ុំ សុភា បាន​ឲ្យ​ដឹង​ថា​កើត​ឡើង​ដោយ​សារ​តែ​ការតាំង​ចិត្ត​ខ្ពស់​ និង​កំណត់​គោល​ដៅ​ឲ្យ​បាន​ជាក់លាក់​ ដោយ​​ឈរ​លើគោលការណ៍​​ដូចជា​៖ រក្សារ​តម្លៃ​ និង​គុណ​ភាព​ឲ្យ​នៅ​ដដែល​មិន​ប្រែប្រួល​​នោះ​ទេ ទោះ​បី​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ណា​ក៏ដោយ។ ជាក់​ស្ដែង​អំឡុង​ពេល​កូវីដ​១៩ ផ្ទុះ​នៅ​កម្ពុជា​នេះ​ដែរ​ទំនិញ​មួយ​ចំនួន​បាន​ឡើង​ថ្លៃ​គួរ​ឲ្យ​កត់​សម្គាល់​ តែ​ផលិផល​របស់​អ្នកនាង មិន​បាន​ប្រែប្រួល​អ្វី​ឡើយ​គឺនៅថេរ​ដដែល។

ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អតិថិជន​ និង​តំណាង​ចែកចាយ​ផលិតផល​ថែរក្សា​សម្រស់ ER-P Brand ជឿ​ទុក​ចិត្ត​មក​លើ​ផលិតផល​របស់​អ្នកនាង ។ ទោះបីជា​ពេល​ខ្លះ​​សល់​ឥវ៉ាន់​តិច​ ឬ មក​យឺត​ដោយ​សារ​កូវីដ១៩ ក្ដី​ក៏​ក្រុម​ហ៊ុន​អ្នកនាង អ៊ុំ សោភា មិន​បាន​ឡើង​ថ្លៃ​ដែរ​។

សម្រាប់​អតិថិជន​ដែល​ចង់​ក្លាយ​ជា​អ្នក​តំណាង​ចែកចាយ​ឲ្យ​ផលិតផល​ថែរក្សា​សម្រស់ ER-P Brand គ្រាន់​តែ​ចំណាយ​ដើម​ទុន​១.២០០ ដុល្លារ​ប៉ុណ្ណោះ​នឹង​ទទួល​បាន​ផលិតផល​គ្រប់​មុខ​របស់​ ER-P Brand ភ្លាមៗ​តែម្ដង ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខភា​ពិបាល​យ៉ាង​ត្រឹម​ត្រូវ​បំផុត។ ការ​ផលិត​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ​មក​ពី​ប្រទេស​ថៃ​ ដូច្នេះ​ចំពោះ​បង​ប្អូន​ដែល​ចង់​ដាក់​ដើម​ទុន​រកស៊ី​ជាមួយ ER-P Brand ពិត​ជា​មិន​ខក​បំណង​ឡើយ។ អាច​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​លេខ ០៨៦ ៤៥៤ ៤៤៥៕