
តារាសម្ដែងស្រីថៃជួរមុខ៣រូបទទួលរងព័ត៌មានអាស្រូវ និងការរិះគន់យ៉ាងខ្លាំង ក្រោយពីពួកគេបែកពីសង្សារដែលខំសាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នារាប់ឆ្នាំ បែរជាបំភ្លេចចោលទៅស្រវាបុរសជាសេដ្ឋីប្រាក់វាល់លានដោយមិនខ្វល់ពីអ្វីទាំងអស់។
តារាសម្ដែងស្រីថៃទាំង៣រូបរួមមាន៖
១. Matt Peranee បានបែកបាក់ពីគូស្នេហ៍ស្រឡាញ់មើលចិត្តថ្លើមគ្នាអស់រយៈពេល១៤ឆ្នាំ លោក Pat Tavirus កាលពីឆ្នាំ២០១៨។ ក្រោយបែកពីគូស្នេហ៍ភ្លាមនាង ក៏បានបង្ហាញមុខអ្នកស្អំបេះដូងថ្មីគឺជាសេដ្ឋីប្រាក់វាល់លានដែលមានមុខមាត់ក្នុងសង្គមហាយសូថៃ។
២. Patricia Good បានបែកបាក់ពីគូស្នេហ៍ដែលជាតារាសម្ដែងដូចគ្នាលោក Peach Pachchara កាលពីខែសីហា ឆ្នាំ២០១៩។ ភ្លាមៗបន្ទាប់ពីបែកស្នេហ៍ Patricia Good ក៏បានបង្ហាញមុខមាត់ប្រុសស្នេហ៍ថ្មីដែលជាសេដ្ឋីម្នាក់មានមុខជំនួញជាច្រើនក្នុងដៃ ត្រូវជាប្អូនថ្លៃតារាសម្ដែង Chompoo Araya ។
៣. Taew Natphohn បានចែកផ្លូវគ្នាដើររៀងៗជាមួយ Ton ដែលអ្នកទាំងពីរស្រឡាញ់មើលចិត្តថ្លើមគ្នាអស់យៈពេល១៤ ឆ្នាំដោយប្រែក្លាយពីពាក្យសង្សារមកត្រឹមជាមិត្ត ឬបងប្អូនវិញ។ ផ្ទុះព័ត៌មានបែកគ្នាមិនទាន់បានប៉ុន្មានផងស្រាប់ថៃដើមខែ ឧសភា ឆ្នាំ២០២០ នេះក៏លេចមុខមាត់បុរសម្នាក់ដែលត្រូវបានគេសង្ស័យថាគូស្នេហ៍ថ្មីរបស់ Taew ជាសេដ្ឋីប្រាក់លានដុល្លារ ត្រូវជាប្អូនសង្សាររបស់កំពូលតារាសម្ដែងថៃ Aum Patcharapa៕