ពានរង្វាន់ PropertyGuru Cambodia Property លើកទី ៥ នឹងប្រារព្ឋធ្វើឡើងដូចការព្រាងទុក សម្រាប់ឆ្នាំ២០២០

7

ការប្រារព្ធពិធីកាន់តែធំ កាន់តែចិញ្ចែងចិញ្ចាច របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងការ​អភិវឌ្ឍន៍អចលន​ទ្រព្យ​នៅប្រទេសកម្ពុជានឹងត្រូវធ្វើឡើងនៅខែសីហា ឆ្នាំ២០២០ ខាង​មុខ​នេះ​ហើយ​ 

សាធារណជនទាំងអស់នៅតែត្រូវបានលើកទឹកចិត្តឲ្យបេក្ខភាពរបស់ខ្លួនរហូតដល់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ជាមួយនឹងរាត្រីសមោសរក្រវាត់កពណ៌​ខ្មៅដែលនឹងប្រារព្វឡើងនៅ​ថ្ងៃទី ៧ សីហា ឆ្នាំ ២០២០ នៅឯសណ្ឋាគារសូហ្វីតែល ផូគីត្រា។​សិទ្ធិដាក់​តាំង​ឡូហ្គោ​នៅក្នុង​ពិធីនោះ នឹងត្រូវប្រគល់ជូនបេក្ខភាពដែលឈ្នះ និងបេក្ខភាពដែល​ទទួលបានការ​កោតសសើរ​ច្រើន ខណៈដែលបេក្ខភាពដែលមានស្រាប់នឹងត្រូវវិនិច្ឆ័យដូចធម្មតា។

អ្នករៀបចំកម្មវិធីនឹងអនុវត្តការប្រុងប្រយ័ត្នខ្ពស់ ហើយអនុវត្តតាមអនុសាសន៍​ណែនាំរបស់​អាជ្ញាធរ និងអ្នកជំនាញសុខាភិបាលពានរង្វាន់​ PropertyGuru Cambodia Property ដែល​ជាកម្មវិធីផ្តល់ពានរង្វាន់ឈានមុខគេនៅក្នុងតំបន់ នឹងបន្តរៀបចំឡើងវិញនា​ឆ្នាំនេះ​ជាមួយនឹងពេលវេលាថ្មី និងតាមបែបបទខ្មែរ។


អ្នករៀបចំកម្មវិធីបានធ្វើការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវដោយពន្យាការរៀបចំរាត្រីសមោសរក្រវាត់កពណ៌ខ្មៅ និងពិធីប្រគល់ពានរង្វាន់ PropertyGuru Cambodia Property ម្តងរួចមកហើយ ដែលពីមុនយើងត្រៀមរៀបចំក្នុងខែមិថុនា ដើម្បីធានាពីសុវត្ថិភាព និងសុខភាពរបស់ភ្ញៀវចូលរួម, ទីកន្លែង, និងបុគ្គលិក។

ព្រឹត្តិការណ៍រាត្រីសមោសរអចលនទ្រព្យប្រចាំឆ្នាំរបស់កម្ពុជានឹងត្រូវរៀបចំឡើងនៅថ្ងៃទីសុក្រ ទី ៧ ខែ សីហា ឆ្នាំ ២០២០ នេះនៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ ផូគីត្រា។​យើងនៅតែលើកទឹកចិត្ត​សាធារណជនទាំងអស់ឲ្យបន្តដាក់បេក្ខភាព​របស់ខ្លួនអនឡាញ​ហូតដល់់ថ្ងៃទី ២២ ឧសភា តាមរយៈasiapropertyawards.com/nominations។
កាលបរិច្ឆេទសំខាន់ៗដែលបានកំណត់ឡើងវិញសម្រាប់ពានរង្វាន់ PropertyGuru Cambodia Property គឺមានដូចខាងក្រោម៖
២២ ឧសភា ២០២០ ៖ បិទការទទួលបេក្ខភាព
២៩ ឧសភា ២០២០ ៖ បិទការបញ្ចូលបេក្ខភាព
៨ ដល់ ១៩ មថុនា ២០២០ ៖ ចុះត្រួតពិនិត្យទីតាំង
២៣ មិថុនា ២០២០ ៖ វិនិច្ឆ័យចុងក្រោយ
៧ សីហា ២០២០ ៖ រាត្រីសមោសរ និងពិធីប្រគល់ពានរង្វាន់នៅភ្នំពេញ កម្ពុជា
៤ ធ្នូ ២០២០ ៖ មហារាត្រីសមោសរចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃនឹង​មាន​ការ​អនុវត្តន៍ពិធីសារ​ថែទាំសុខភាពយ៉ាងប្រុងប្រ​យ័ត្ននិងតឹងរឹងក្នុងសកម្មភាព​នានានៅថ្ងៃប្រារព្វ​ពិធីរាត្រីសមោសរ។

បេក្ខភាពដែលមានស្រាប់ក៏នឹងត្រូវបានគេយកមកវិនិច្ឆ័យដូចធម្មតាផងដែរ ដោយផ្អែក​លើលក្ខខណ្ឌវិនិច្ឆ័ខណៈ ដែលកម្រិតចំនួនបេក្ខភាពអាច​ត្រូវបានគេបន្ថែមទៅតាម​ភាព​ចាំបាច់នៃទីផ្សារនីមួយៗ។​កាលបរិច្ឆេទរាត្រីសមោសរ​ថ្មីនេះ យើងក៏ពន្យាសិទ្ធិក្នុងការ​តាំងឡូហ្គោរបស់អ្នកឈ្នះ និងបេក្ខភាពដែលទទួលបានការកោតសសើរច្រើន។


លោក Jules Kay នាយកគ្រប់គ្រងពានរង្វាន់ PropertyGuru Asia Property Awards នេះមានប្រសាសន៍ថា៖ “ដោយសារសុវត្ថិភាពរបស់ភ្ញៀវយើងនៅតែជាអាទិភាពទីមួយ យើងចង់ធានាថាយើងរៀបចំព្រឹត្តិការណ៍យើងនេះនៅពេលដែលបេក្ខជន និងអ្នកពាក់ព័ន្ធ​ផ្សេងទៀតមានអារម្មណ៍ស្រួលចិត្ត និងត្រៀមខ្លួនរួចរាល់ដើម្បីប្រារព្វអបអរ​សមិទ្ធផលរបស់​ខ្លួនបានយ៉ាងពេញលេញ។”
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាផ្ញើអ៊ីមែលទៅកាន់ awards@propertyguru.com ឬចូលទៅគេហទំព័រផ្លូវការរបស់យើង AsiaPropertyAwards.com។​ពានរង្វាន់ PropertyGuru’​s Asia Property Awards ដែលបានបង្កើតឡើងនៅឆ្នាំ ២០០៥ គឺជាកម្មវិធីផ្តល់ពាន​រង្វាន់អចលន​ទ្រព្យ​តែមួយគត់ និងមានកិត្តិនាមបំផុតនៅតំបន់យើងនេះ។

ពានរង្វាន់អចលនទ្រព្យអាស៊ី (The Asia Property Awards) ត្រូវបានគេទទួល​ស្គាល់​ថាជា​និម្មិត​​សញ្ញាល្អបំផុតចុងក្រោយនៃឧត្តមភាព​ឧស្សាហកម្មក្នុងវិស័យ​អចលនទ្រព្យនៅ​អាស៊ី។ ដោយមានគណៈកម្មការឯករាជ, អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, និងអភិបាលដែលគួរ​ជាទីទុកចិត្ត បានធ្វើអោយពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះល្បីរន្ទឺគ្មានគូប្រៀប ព្រោះតែពាន​រង្វាន់នេះផ្តល់នូវយុត្តិធម៌ ភាពអាចទុកចិត្តបាន និងតម្លារភាព។


នៅឆ្នាំ ២០២០ នេះពានរង្វាន់នេះបើកទីផ្សារអចលនទ្រព្យចំនួន ១៦ នៅក្នុងតំបន់។ ពិធីរាត្រី​សមោសរទទួលបានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ក្នុងវិស័យចំនួនដល់ទៅ ៦០០ នាក់ដើម្បី​ទទួលស្គាល់ឧត្តមភាពក្នុងទីផ្សារអាស៊ី, ពានរង្វាន់តាមប្រទេសនីមួយៗ នឹងយកទៅ​ចូលរួម​តាំង​នៅក្នុងពានរង្វាន់ធំចុងក្រោយរបស់ PropertyGuru Asia Property Awards Grand Final ដែលនឹងរៀបចំទន្ទឹមគ្នានឹងកិច្ចប្រជុំកំពូលអចលនទ្រព្យនៅអាស៊ី PropertyGuru Asia Real Estate Summit នៅទីក្រុងបាងកក នាខែធ្នូឆ្នាំ ២០២០ នេះ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅ AsiaPropertyAwards.com អំពី PROPERTYGURU GROUP៖​PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យា​អចលនទ្រព្យឈាន​មុខគេនៅអា​ស៊ីអា​គ្នេយ៍ ហើយក៏ជាគោលដៅដែលជារៀងរាល់ខែមានអ្នកស្វែងរកអចលនទ្រព្យចំនួន ២៣ លាននាក់ដើម្បីស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់ពួកគាត់។

ក្រុមហ៊ុន PropertyGuru និងក្រុមហ៊ុនចំណុះផ្សេងៗបានផ្តល់ភាពអានុភាព​ដល់អ្នកស្វែង​រកអចលន​ទ្រព្យ នូវជម្រើសយ៉ាងច្រើនបំផុតជាមួយផ្ទះជាង ២,៤ លានខ្នង ទាំងទិដ្ឋភាពស៊ីជម្រៅ និងដំណោះស្រាយនានាដែលអនុញ្ញាត​ឲ្យពួកគាត់ធ្វើការសម្រេច​ចិត្តប្រកប​ដោយទំនុកចិត្តក្នុងការទិញអចលនទ្រព្យនៅសឹង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, និងវៀតណាម។


គេហទំព័រ PropertyGuru.com.sg ត្រូវបានបើកសម្ភោធនៅឆ្នាំ ២០០៧ ហើយបានធ្វើបដិវត្ត​ទីផ្សារ​អចលនទ្រព្យនៅសឹង្ហបុរីដោយប្រែក្លាយទីផ្សារនេះទៅជាអនឡាញ និងធ្វើឲ្យការស្វែង​រកអចលនទ្រព្យមានតម្លារភាពសម្រាប់អតិថិជន។

ជាងមួយទសវត្សន៍មកនេះ ក្រុមហ៊ុនយើងបានរីកចម្រើនពីឃ្លាំងព័ត៌មាន​អចលនទ្រព្យប្រ​ចាំតំបន់​ទៅ​ជាក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់លេខ១ ដែលផ្តល់ជាច្រក​ស្វែងរកអចលន​ទ្រព្យ​នៅទីផ្សារស្នូលរបស់ខ្លួន, កម្មវិធីទូរស័ព្ទចល័តស្វែងរកអចលនទ្រព្យ​ដែលទទួលបាន​ពានរង្វាន់, វេទិកាជម្រុញការលក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យថ្នាក់លំដាប់, កម្មវិធី FastKey, និងជាម្ចាស់ផ្ទះអ្នករៀបពានរង្វាន់, ព្រឹត្តិកាណ៍, និងការបោះពុម្ភផ្សាយនានា​ពាក់ព័ន្ធនឹង​អចលនទ្រព្យឈានមុខគេនៅអាស៊ី។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ www.PropertyGuruGroup.com; https://www.linkedin.com/company/property