
បើតាមសេចក្តីថ្លែងការរបស់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្តីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនទៅសម្តេចអគ្គមហាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជាឲ្យបានជ្រាបថា សាលារៀនទូរទាំងប្រទេសនឹងបើកដំណើរការឲ្យសិស្សចូលរៀនឡើងវិញមុនថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីជូនដំណឹងនេះដែរលោក ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា៖” ខ្ញុំយល់ថាយើងមិនគួរប្រថុយប្រថានខ្លាំងពេកឡើយ កំហុសមួយនៃប្រទេសសិង្ហបុរី គឺបណ្តាលឲ្យជំងឺនេះចូលសាលារៀន និងអន្តេវាសិកដ្ឋានកម្មករ ដែលធ្វើឲ្យសភាពការគ្រប់គ្រងលែងបាន។ យើងគួររងចាំមើលសភាពការវិវត្តបន្តទៀត ហើយសម្រេចចិត្តបើកសាលាឡើងវិញនៅចុងឆ្នាំ ២០២០ ក៏មិនយឺតពេលដែរ”។ គួរបញ្ជាក់ថា ក្រសួង នឹងធ្វើពិចារណា បន្ថែមទៀតចំពោះការបើកសាលារៀនមុនថ្ងៃទី១ ខែវិឆ្ឆិកា ចុងឆ្នាំ២០២០ ខាងមុខនេះ៕
អត្ថបទៈ៖ ឈន់ ស៊ាងហៃ