គង់ សុជាតិ ធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យភ្លាមៗ ក្រោយផ្ទុះព័ត៌មាន ជា វិបុល ជាមួយ កែវ ចាន់និមល

97

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ​ពិធីការិនីល្បីឈ្មោះ ​អ្នក​នាង កែវ ចាន់​និមល ដៃគូ​​ដ៏​ស័ក្តិសមជាមួយ លោក ជា វិបុល មិន​បាន​បង្ហាញ​វត្តមាន​នៅ​លើ​ឆាក​ប្រគំតន្ត្រី​​និយាយ​កម្មវិធី​ជាមួយ​ដូច​មុន​ឡើយ​ ក្រោយអ្នក​ទាំង​ពីរ​លេចឮនូវ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​គ្នា។

ប៉ុន្តែ​អ្វី​ដែល​គរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ក្រោយ​ផ្ទុះ​ព័ត៌មាន​លោក ជា វិបុល ជាមួយ​ អ្នកនាង កែវ ចាន់និមល មិន​ទាន់​បាន​ប៉ុន្មាន​ផង អ្នកនាង គង់ សុជាតិ បែរ​ជា​ធ្លាក់​ខ្លួន​ឈឺ​ចូល​មន្ទីរពេទ្យ​ភ្លាម​ៗ​ដោយ​គ្មាន​មូលហេតុ​ជាមួយ​ទឹក​មុខ​ស្លេកស្លាំង​អស់​ តែ​មិន​ថ្វី​ទេ​ព្រោះ​មាន​ស្វាមី​បណ្ដូល​ចិត្ត​លោក ជា វិបុល នៅ​មើល​ថែ​រក្សា​ថ្នាក់ថ្នម​មិន​ឲ្យ​ទាស់ចិត្ត។

បើ​តាម​ប្រភព​ច្បាស់​​ការ​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​អ្នកនាង គង់ សុជាតិ ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​តែ​គិត​ច្រើន​រឿងរ៉ាវព័ត៌មាន​អាស្រូវ​ស្នេហា​លោក ជាវិបុល ជាមួយ​ពិធីការិនី រូប​ស្រស់​សោភា កែវ ចាន់និមល។

ប្រភព​ដដែល​បន្ថែម​ថា​ក្រោយ​ផ្ទុះ​ព័ត៌មាន​នេះ​អ្នក​នាង គង់ សុ​ជាតិ ដែលត្រូវជាភរិយា ក៏​ចាប់ផ្តើម​យកចិត្តទុកដាក់​ចំពោះ​ចំណុច​នេះ ព្រោះកន្លងមកមុន​ពេលដែល​អ្នកនាង​ មក​បំពេញការងាររួម​ទ្រនំ​ជាមួយ​​ស្វាមី​នៅ​ហង្សមាស​ ទំនាក់ទំនង​រវាង​ពិធីការិនី កែវ ចាន់​និមល និង​ពិធីករ លោក ជា វិបុល ធ្លាប់​លេចរឿងអាស្រូវ​ស្នេហាជាមួយគ្នា​ ប៉ុន្តែ​ភ្លាម​ៗ​ពួក​គេ​ទាំង​២ បាន​ច្រានចោល​ដំណឹងដ៏រ​ស៊ើប​នេះ​ផង​ដែរ។

ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​នេះ អ្នកនាង គង់ សុជាតិ មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​បាន​ឡើយ ដោយ​ទូរស័ព្ទ​របស់​អ្នក​នាង មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន។

គួរ​រម្លឹក​ថា ឥឡូវ​នេះ​​អ្នកនាង កែវ ចាន់និមល មិន​បាន​ចាប់​ដៃ​គូ​ជាមួយ​លោក ជា វិបុល​ ទៀត​ឡើយ​ស្ទើរ​តែ​គ្រប់​កម្មវិធី​ដែល​អ្នក​ទាំង​ពី​ធ្លាម​កាន់​រួម​គ្នា​ជំនួស​ដោយ អ្នកនាង គង់ សុជាតិ ទៅវិញ៕