
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានខ្វាយខ្វល់ដល់សុខទុក្ខប្រជាពលរដ្ឋខ្លាំងណាស់ ដោយសម្តេចបានទទួលស្នើសុំឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមទប់ស្កាត់ ការពារខ្លួន អនាម័យចំពោះខ្លួនឯង និងមនុស្សជុំវិញខ្លួនយើង។
ក្នុងនោះផងដែរបើតាមផេកផ្លូវការសម្តេច បានផុសននូវទុកដល់ក្រៀមក្រំដោយ និងភ្ជាប់នូវរូបមួយសន្លឹករបស់សម្តេចថា” សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តែក្នុងមួយប៉ព្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងពិភពលោកគឺបានកើនជាង៤លាននាក់។នេះគឺក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ចំពោះនៅប្រទេសយើងវិញ ទោះបីចំនួនអ្នកដែលបានព្យាបាលជាសះស្បើយបានច្រើន ហើយពុំមានអ្នកឆ្លងថ្មីក៏ដោយគឺសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាពជាប្រចាំដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងសាប៊ូ ឬទឹកអាល់កុល ឬចឹលសម្លាប់មេរោគ នឹងត្រូវពាក់ម៉ាសឬក្រម៉ាកុំអោយឆ្លងរោគពីយើងទៅគេ និងពីគេមកយើង ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។
ត្រូវបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល សូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងបានចៀសផុតពីជំងឺទាំងពួង៕
អត្ថបទ៖ ឈន់ ស៊ាងហៃ