ជាកីឡាការិនីតេក្វាន់ដូតែ សន សៀវមី លេងខ្លួនសិចស៊ីបង្ហាញសម្រស់ដើមទ្រូង និងរន្ធផ្ចិតធ្វើឲ្យ​កំលោះៗឃើញហើយឈាមច្រមុះតែម្ដង

10

ត្បិត​កីឡាការិនី​ល្បី​ឈ្មោះ​របស់​កម្ពុជា​កញ្ញា សន សៀវមី មិន​មែន​ជា​អ្នក​សិល្បៈ​ក្ដី​តែ​នាង លេង​ខ្លួន​សិច​ស៊ី​បញ្ចេញ​សម្រស់​ដើម​ទ្រូង​ និង​រន្ធផ្ចិត​យ៉ាង​ទាក់​ទាញ​បំផុត​​ដល់​ថ្នាក់​កំលោះ​ៗ​មួយ​ចំនួន​ឃើញ​ហើយ​ឈាម​ច្រមុះ​តែម្ដង​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​ ខណៈ​ពេល​ដែល​​ជំងឺ​កូវីដ​១៩ កំពុង​តែ​រាតត្បាត​នៅ​កម្ពុជា​​ក៏​ដូច​ជា​ប្រទេស​នៅ​លើ​ពិភព​លោក​កីឡាការិនី សន សៀវមី មិន​បាន​ទៅ​ណា​នោះ​ទេ​គឺ​នាង នៅ​ផ្ទះ​ហាត់​ប្រាណ​​ជាមួយ​សម្លៀក​បំពាក់​កីឡា​ដ៏​សិច​ស៊ី បញ្ចេញ​សម្រស់​ដើម​ទ្រូង​ និង​រន្ធផ្ចិត​ដ៏​សខ្ចី​​ធ្វើ​ឲ្យ​បុរសៗ​ឃើញ​ហើយ​គ្រឺត​ខ្នាញ់​ស្ទើរ​តែ​គ្រប់​គ្នា​។

អ្នក​ខ្លះ​បាន​ចូល​ទៅ​ Comment រូប​នៅ​លើ​ IG របស់​នាង ថា​ស្លៀកពាក់​សិចស៊ី​មិន​អាសូរ​ដើម​ទ្រូង​​បុរស​ភេទ​បន្ដិច​សោះ​ អាង​រាង​ស្រស់​ស្អាត​ Idol លេង​ម៉ាអស់​ដៃ​តែម្ដង​សុំ​សរសើរ​ហើយ​រាងកីឡាការិនី សន សៀវមី បវរកញ្ញា​ល្មមៗ​សុំ​ខ្មាស​ហើយ​បើ​ស្អាត​សិចស៊ី​យ៉ាង​ហ្នឹង ឯកម្ពស់​វិញ​ក៏​បាន​ទៀត។

គួរ​រម្លឹកថា ដោយសារ​តែ​រាង​ស្រស់ស្អាត​​តាំង​ពី​កំណើត​ទើប​ធ្វើ​ឲ្យ​ផលិតកម្ម​ និង​បណ្ដា​ក្រុម​ហ៊ុន​មួយ​ចំនួន​ទាក់​ទង​ សន សៀវមី ទៅ​សម្ដែង​ខ្សែរភាព​យន្ត​ជាបន្តបន្ទាប់ តែ​នាង​ទាន់​ហ៊ាន​ទទួល​នោះ​ទេ ព្រោះ​ជាប់​រវល់​ហាត់​តេក្វាន់ដូ។