ភ្លេចខ្លួនតែបន្ដិចសោះកូនស្រី ខាន់ ជេមស៍ ធំពេញក្រមុំបាត់

22

ត្បិត​បច្ចុប្បន្ន​នេះ​តារាចម្រៀង ខាន់ ជេមស៍ មាន​កេរ្តិ៍​បោះ​សំឡេង​ក្នុង​សិល្បៈ​ក្ដី​តែ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ថា​លោក​មាន​កូន​ស្រី​ធំពេញវ័យ​ក្រមុំ​នោះ​ទេ។

ទើប​តែ​ថ្មីៗ​នេះ​ ខាន់ ជេមស៍ បាន​ធ្វើ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​លោក បណ្ដើរ​កូន​ៗ​ទៅ​ញាំអីនៅ​ខាង​ក្រៅផ្ទះ​។ ក្នុង​នោះ​មហាជន​បានចាប់​អារម្មណ៍​កូន​ស្រី​របស់​លោក ព្រោះ​ភ្លេច​ខ្លួន​តែ​បន្ដិច​សោះ​កូន​ស្រី​តារាចម្រៀង​នៅ​ផលិតកម្មសាន់​ដេ​រូបនេះ​ ធំពេញ​វ័យ​ក្រមុំ​បាត់​រីឯ​រូប​សម្រស់​វិញ​ស្រស់​ស្អាត​មិន​ចាញ់​តារាប៉ុន្មានឡើយ។

ក្នុង​រូប​ភាព​ដែល​ ខាន់ ជេមស៍ បង្ហោះ​ជាមួយ​កូន​ស្រី​នោះ​ដែរ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ​ទោះបី​ជា​ពេល​កន្លង​មក​លោក មិន​សូវ​បាន​បង្ហាញ​មុខ​មាត់​ប្រពន្ធ​កូន ឬ​បណ្ដើរ​ភរិយា​ទៅ​ចូល​រួម​កម្មវិធី​តូច​ធំ​ក្ដី តែ​មើល​ទៅ​គ្រួសារ​លោក​ពិត​ជាមាន​សុភមង្គល​ខ្លាំង​ណាស់៕