
នេះគឺជាលើកមួយហើយដែលកំពូលតារាចម្រៀងដ៏ល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា លេងស្ទីលម៉ូដសក់ថ្មី និងប្លែកតាមកំពូលតារាសម្តែងប្រចាំប្រទេសថៃអ្នកនាង Chompoo Araya ។
កាលពីពេលថ្មីៗនេះ Chompoo Araya មានវេលាគ្រប់គ្រាន់នៅផ្ទះមើលថែរក្សាកូនៗ ក្រៅពីនេះបញ្ចេញថ្វីដៃធ្វើម្ហូបថែមទៀតផង អ្វីដែលកាន់តែពិសេស និងធ្វើឲ្យជនទាំងក្នុង និងក្រៅប្រទេសចាប់អារម្មណ៍ព្រោះតារាស្រីរូបនេះបែកគមនិត មានការច្នៃប្រឌិតខ្ពស់ដោយ យករូបដង្កៀប និងរូបភាពជាច្រើនបិទ ពាសពេញផ្ទៃមុខ ដងខ្លួន និងលើសក់របស់នាង។
ជាក់ស្តែងអ្វីដែលកាន់តែធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍កាន់តែខ្លាំងនោះ អ្នកនាង ឱក សុគន្ធ ក្រោយពីឃើញស្ទីលម៉ូដសក់ប្លែករបស់ Chompoo Araya បង្ហោះមិនទាន់បាន ប៉ុន្មានថ្ងៃផង អ្នកម្តាយកូនមួយរូបនេះលេងស្ទីលម៉ូដ សក់តាមដោយយកដង្កៀបមានរូប ឃ្យូតៗ ជាច្រើនកៀបបិទនៅលើសក់ ដែលអាចនិយាយបានថាតារា ស្រីទាំងពីរដួងនេះ ស្រស់ស្អាត មិនចាញ់គ្នាឡើយ៕