មិនខ្វល់ពីជំងឺកូវីដ១៩ ឈុំ វត្ដី ចូលរោងការថ្ងៃនេះឯអ្នកកំដរវិញសុទ្ធតែតារាល្បីៗ

43

ទោះបី​ជា​ជំងឺ​កូវីដ​១៩ កំពុង​វាយ​លុក​ពិភព​លោក​ក្ដី​ក៏​តារាសម្ដែង​ ឈុំ វត្ដី សម្រេច​ចិត្ត​ចូល​រោងការ​​បញ្ចប់​ភាព​នៅ​លីវ​ហើយ​នៅ​ព្រឹក​មិញ​នេះ​ ក្រោយ​​ពី​ស្រឡាញ់​មើល​ចិត្ត​ថ្លើម​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​នេះ​​ ក្រោម​វត្តមាន​ភ្ញៀវកិត្ដិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ចូល​រួម​យ៉ាង​ច្រើន​កុះករ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ពិធី​មង្គលការ​​ ឈុំ វត្ដី ជាមួយ​អ្នក​ដឹកនាំ​សម្ដែង​នេះ​ដែរ​អ្នក​កំដរ​ខាង​ប្រុស និង​ខាង​ស្រី​​សុទ្ធ​តែជា​​​តារាល្បី​ៗ​​ដែល​មាន​រូប​រាង​​សង្ហា​ និង​ស្រស់​សោភា ជាមួយ​សម្លៀក​បំពាក់​ប្រពៃណីខ្មែរ​ក្នុង​ពិធីហែជំនូន​នាព្រឹក​មិញ​នេះ។

អ្នក​កំដរ​ទាំង​ខាង​ប្រុស​ខាង​ស្រី​ដែល​មាន​រូប​រាង​ស្រស់​សោភា​រួម​មាន លោក ប៉ែន ភ័ក្រ្ដសុធារិទ្ធ លោក ចន តារា លោក រ៉េណូ កញ្ញា រចនា រ៉ាវ៉ាឌី និង​កញ្ញា ម៉ូកតា៕