កំលោះសង្ហាអ្នកជំនួញម្នាក់ ត្រូវបានគេសង្ស័យថាជាអ្នកទី៣ធ្វើឲ្យស្នេហា Taew និង Ton ដើរ​ដល់ផ្លូវបែក

6

កាល​ពី​ពេល​ថ្មីៗ​នេះ​​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​​ចំណង​ស្នេហ៍​រយៈ​ពេល​១៤ ឆ្នាំ  Taew Natapohn និង​ Ton ដើរ​ដល់​ផ្លូវ​បញ្ចប់​ដោយ​អ្នក​ទាំង​ពី​ប្ដូរ​ពីពាក្យ​​គូស្នេហ៍​មក​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​​បង​ប្អូនវិញ។

ផ្លូវ​ស្នេហ៍​ដើរ​ដល់​ទី​បញ្ចប់​របស់​តារាសម្ដែង​ថៃ​មួយ​គូ​នេះ​​ មិន​ដឹង​​ថា​មូល​ហេតុ​អ្វី​ឲ្យ​ពិត​ប្រាកដ​ឡើយ​​ទើប​​​ឈាន​ដល់​ការ​ចែក​ផ្លូវ​គ្នា​​ ត្រឹម​មួយ​ប៉ប្រិចភ្នែក​ដោយ​មិន​អាឡោះអាល័យ​​ពន្លក​ស្នេហ៍​ដែល​ខំសាង​រួម​គ្នា​​ជាង​១ទស្សវត្សមកនេះ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ក្រោយ​ពី​គូស្នេហ៍ Taew និង Ton ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ​រួច​មក​ស្រាប់​តែ​លេចឮដំណឹង​ថា​ មាន​អ្នក​ទី៣​ចូល​ជ្រៀតជ្រែក​ទើប​ធ្វើ​ឲ្យ​ពន្លក​ស្នេហ៍​ខំសាង​មក​១៤ ឆ្នាំមក​នេះ​មិន​អាច​បន្តទៅមុខ​បាន។

ចំពោះ​ជន​ទី៣​ដែល​​ត្រូវ​បាន​គេ​សង្ស័យ​ថា​ចូល​មក​ជ្រៀតជ្រែក​ស្នេហា Taew និង​ Ton នោះ​មាន​ឈ្មោះ​ Pasu Luang ជា​​អ្នក​ជំនួញ​ម្នាក់​​ដែល​មាន​មុខ​មាត់​ក្នុង​សង្គម​ថៃ មិន​មែន​ជា​អ្នក​សិល្បៈ​ឡើយ។ជុំវិញ​ការសង្ស័យមួយនេះ ក៏មិនប្រាកដថា វាជាការពិត​ឬ​យ៉ាង​ណា​នោះ​ទេ​ដោយសារតែ​ Taew មិន​ទាន់​បាន​ចេញ​មុខ​បក​ស្រាយ​រឿង​មួយ​នេះ​ដោយ​ផ្ទាល់​នៅ​ឡើយ​ទេ៕