នី រតនា ស្រឡាញ់ថ្នាក់ថ្នមកូនស្រីមិនដាក់ពីដៃ ខណៈប្រពន្ធលោកស្រស់ស្អាតក្រមុំមិនប្ដូរ

71

ចាប់​តាំង​ពី​ទទួល​បាន​កូន​ស្រី​ជា​ទី​ស្រឡាញ់​ម្នាក់​ជាង​ចំណង​ដៃ​រួច​មក​គេង​សង្កេត​ឃើញ​ថា​ តារាចម្រៀង​ នី រតនា ស្រឡាញ់​មើល​ថែ​ថ្នាក់ថ្នម​កូន​ស្រី​មិន​ដាក់​ពី​ដៃ​ឡើយ​​។ សកម្មភាព​ទាំង​​អស់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពោលពាក្យ​សរសើរ​ដល់​លោកឪពុក​វ័យ​ក្មេង​នេះ​យ៉ាង​ខ្លាំង។

ជាក់​ស្ដែង​​​នៅ​ពេល​​ នី រតនា ដើរ​ហាត់​ប្រាណជាមួយ​ភរិយា​ឬ​ទៅ​កន្លែង​ណា​ក៏​លោក ​យក​កូន​ស្រី​បណ្ដូល​ចិត្ត​ទៅ​ជាមួយ​ដែរ​​ដោយ​ផ្លាស់​គ្នាមើល​ថែ​ម្ដង​ម្នាក់​ជាមួយ​ភរិយា។ អ្វី​ដែល​ពិសេស​ជាង​នេះ​មុន​ពេល​ចូល​គេង​ម្ចាស់​បទ “មហាឈឺ” តែង​តែ​ទៅមើល​​ថើប​ថ្នាក់​ថ្នម​កូន​ស្រី​​ជានិច្ច​ដើម្បី​ឲ្យ​គេង​លក់​សុបិន​ល្អ។

មួយ​វិញ​ទៀត​នៅ​ពេល​​ភ្ញាក់​ពីគេង​លោក តែង​តែ​ទៅ​ប្រលែងលេង​ជាមួយ​កូន​ស្រី​បណ្ដូល​ចិត្ត​​គ្រប់​ពេល​មុន​ចេញ​ទៅ​ធ្វើការ។ បើ​ចេញ​ទៅ​តាម​ខេត្ត​វិញ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ខល​សួរ​ភរិយា​រឿង​សុខ​ទុក្ខ​កូន​ស្រី​ភ្លាម​ព្រោះ​តែ​នឹក​ពេក។

អ្វី​ដែល​ប្រិយមិត្ត​ចា​ប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​គ្រួសារ​ នី រតនា ក្រោយ​សម្រាល​កូន​រួចនោះ​គឺទៅ​លើ​រូប​សម្រស់​របស់​ភរិយា​លោក តែម្ដង​​ដោយ​ពួកគេ​នាំ​គ្នា​និយាយ​ថា៖” សុំសរសើរ​ ប្រពន្ធ តារាចម្រៀង នី រតនា ស្រស់ស្អាត​ជាង​កាល​នៅ​ក្រមុំ​ទៀត ឯសាច់វិញ​សខ្ចី​ដូច​បណ្ដូល​ចេក ស្អាត​ខ្លាំង​ណាស់”៕