ជាប់ចិត្តវេជ្ជបណ្ឌិតវ័យក្មេង ទីវ វីរៈ ខ្លាំងពេកកញ្ញាឯកភពផែនដីកម្ពុជា ប៉ុន សុរ៉ាវត្តី សារភាព​ថាចង់ទៅជួបលោកម្ដងទៀត

34

កាល​ពី​ពេល​ថ្មីៗ​នេះ​បវរកញ្ញា​ជ័យលាភី​លេខ​១​ក្នុង​កម្មវិធី Miss Planet Cambodia​​ ដែល​គ្រប់​គ្នា​ស្គាល់​ថា​កញ្ញា ប៉ុន សុរ៉ាវត្តី​ នោះ​បាន​បង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់​ផ្អើល​នៅ​ LE PREMIER HEALTHCARE  ដើម្បី​ទស្សនៈ​កិច្ច​នៅ​ទីនោះ។

ការ​បង្ហាញ​ខ្លួន​នៅ​គ្លីនិក Le Premier លើក​ដំបូង​នេះ​កញ្ញា​ឯក​ភពផែនដី​កម្ពុជា ប៉ុន សុរ៉ាវត្ដី ត្រូវ​បាន​វេជ្ជបណ្ឌិត​វ័យ​ក្មេង​រូប​ស្រស់​សង្ហា​​​ប្រើដៃ​ពេទ​ក្នុង​ការ​ព្យាបាល​បញ្ហា​ឈឺរោយ​ក ស្មា​ និង​ខ្នង​របស់​នាង ក្រោយ​ពីនាង មាន​អារម្មណ៍​ធុញ​ថប់​ថា​ខ្លួន​ឯង​ឈឺ មិន​ស្រួល​ខ្លួន​អស់​កម្លាំង​អត់​មាន​អារម្មណ៍​ស្រស់ស្រាយ​ទាល់​តែសោះ។

ប៉ុន្តែ​ក្រោយ​វេជ្ជបណ្ឌិត​វ័យ​ក្មេងលោក ទីវ វីរៈ ​ព្យាបាល​​បញ្ហា​រោយ​នៅ​ក ស្មា និង​ខ្នង​រួច​មក​ធ្វើ​ឲ្យ​​ ប៉ុន សុរ៉ាវត្ដី មាន​អារម្មណ៍​ស្រស់​ស្រាយ​ស្រួល​ខ្លួន​ខ្លាំង ដល់​ថ្នាក់​ធ្វើ​ឲ្យ​នាង លាន់​មាត់​សរសើរ​ថ្វីដៃ​វេជ្ជបណ្ឌិត​ខាង​លើ​មិន​ដាច់​ពីមាត់​ថា​ ពូកែ​ខ្លាំង​ណាស់​​ធ្វើ​ឲ្យ​ខ្លួន​ជាប់​ចិត្ត​ចង់​មក​ម្ដង​ទៀត។

​បវរកញ្ញា​ជ័យលាភី​លេខ​១​ក្នុង​កម្មវិធី Miss Planet Cambodia បន្ថែម​ថា៖”ខ្ញុំ​សូម​អរគុណ​ដល់​ក្លីនិក Le Premier ដែល​ជួយ​​​សម្រួល​ខាង​ផ្នែក​ឆ្អឹង​ដល់​នាងខ្ញុំ ដោយ​សារ​តែ​ពេល​ខ្លះ​ខ្ញុំ​គិត​ច្រើន​ពេក​​ធ្វើ​ឲ្យ​កើត​ Stress ធុញ​ថប់​។ ប៉ុន្តែ​ពេល​ពេល​បង​ប្រុស​វេជ្ជបណ្ឌិត​ធ្វើ​ឲ្យ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ខ្លួន​ខ្លាំង​ណាស់​ចង់​មក​​ជួប​គាត់​ម្ដងទៀត”។

ចំណែក​ឯ​វេជ្ជបណ្ឌិតឯកទេស​រូប​ស្រស់​សង្ហា​លោក ទីវ វីរៈ វិញ​ក៏​បាន​អរគុណ​ដល់​កញ្ញា​ឯក​ភពផែនដី​កម្ពុជា ប៉ុន សុរ៉ាវត្ដី ដែល​បាន​ចំណាយ​ពេល​វេលា​​ដ៏​មាន​តម្លៃ​មក​ទស្សនៈកិច្ច​នៅ​គ្លីនិក​របស់​លោក យ៉ាង​ភ្ញាក់​ផ្អើល​ដោយ​លោក និង​ក្រុម​ការងារ​មិន​បាន​ត្រៀម​ខ្លួន​ទាល់​តែ​សោះ។

លោក​ថា៖”គ្លីនិក យើង​ស្វាគមន៍​ចំពោះ​វត្ត​មានកញ្ញា​ឯក​ភពផែនដី​កម្ពុជា ប៉ុន សុរ៉ាវត្ដី គ្រប់​ពេល​ប្រសិន​បើ​​ ប៉ុន សុរ៉ាវត្ដី មាន​បញ្ហា​ឈឺរោយ ឆ្អឹងកង និង​សន្លាក់​ទូរទៅ ខាង​យើង​ខ្ញុំ​មាន​ផ្ដល់​សេវាកម្មព្យាបាល​ជូន​គាត់​ដោយ​ក្ដី​ពេញចិត្ត​តែម្ដង”។

 

គួរ​រម្លឹក​ថា​គ្លីនិក Le Premier ឯកទេសព្យាបាលបញ្ហាឈឺរោយឆ្អឹងកង និងសន្លាក់ឆ្អឹងទូទៅ ពិសេសបំផុតសំរាប់អការៈ ឈឺរោយ​ក ស្មា ស្លាបប្រចៀវ ពេលខ្លះស្ពឹករោយទៅដៃឈឺ​រោយ​ឆ្អឹងខ្នង បោះដៃផុត ឬកំណោងឆ្អឹងកងមិនប្រក្រតីឈឺរោយចង្កេះ ត្រគាក ពេលខ្លះស្ពឹក​រោយ​ទៅជើងឈឺចុករោយជង្គង់ ពិបាកដើរ ឬបត់ជង្គង់ជាដើម។​

គ្លីនិក Le Premier ពិគ្រោះនិងព្យាបាលផ្ទាល់ដោយវេជ្ជបណ្ឌិតឯកទេសសញ្ញាបត្រ័ពីប្រទេសបារាំងដែលមានជំនាញច្បាស់លាស់។ ផ្ទះលេខ ១២៥ សេ ផ្លូវលេខ ១៣៩ ទឹករាំផ្ការាំ ទំនាក់​ទំនងទូរស័ព្ទលេខ ០១៧ ៦៩៩ ៩៦៩៕