ហួសចិត្ត! ឃាត់ខ្លួនស្រ្តីវ័យជាង ៧០ឆ្នាំម្នាក់ទាក់ទងនឹងគ្រៀងញៀន

7

កាលពីថ្ងៃ ច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣៥នាទី នៅចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខខុន ស្នងការនគរបាល​ខេត្ត​បាត់ដំបង និងក្រោមការណែនាំរបស់ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ទទួលផែន​ការ​​ប្រឆាំងគ្រឿងញៀន។


លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង កម្លាំងជំនាញ​ផ្នែកប្រឆាំង​គ្រឿងញៀន សហការកំលាំងអន្តរាគមន៍ នែ អធិការដ្ឋាននគរ​បាលក្រុងបាត់ដំបង បានធ្វើ​កាប​ង្រ្កាប០១ ករណី ក្នុងបទល្មើសជាក់ស្តែង ពីបទ រក្សាទុក ដោយខុសច្បាប់​នូវសារធាតុញៀន និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ជនសង្ស័យ​មាន​ឈ្មោះដូចខាងក្រោម៖


១ ឈ្មោះ វិន តឿ ហៅ យាយតឿ,យាយសក់ស ភេទស្រី អាយុ ៧៤ឆ្នាំ មានទីលំនៅ ក្នុង​រ៉ាចង្រុក ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំង ខេត្តបាត់ដំបង។ វត្ថុតាង: ថ្នាំញៀន​ម៉ាទឹកកក(ICE) ចំនួន៤ ថង់ ទម្ងន់ ១៦.៥៨ ក្រាម ទាំងសំបក និងកូនថង់សំរាប់​រំលែកច្រកថ្នាំ​ញៀនលក់ មួយចំនួន។

វត្ថុតាងនិងជនសង្ស័យបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ប្រភពពី ផ្នែកប្រឆាំងគ្រឿងញៀនបាត់ដំបង

អត្ថបទ៖ ឈន់ សៀងហៃ