អាណិតលោកយាយវ័យ ៩៩ឆ្នាំខ្លាំងពេក អគ្គនាយិកាក្រុមហ៊ុន KCR Group នឹងឧបត្ថម្ភ​លោកយាយរហូតដល់អស់ព្រះជន្ម

1

នៅ​ព្រឹក​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក​ស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​អគ្គនាយិកា​សិប្បកម្មរ៉ារី  និង​ជាអគ្គនាយិកាក្រុមហ៊ុនKCR Group ​ចែក​រំលែក​មនុស្ស​ធម៌​នោះ​បានចាត់​តាំង​តំណាង​ជំនួស​លោក​ស្រី​យក​អំណោយ​ទៅ​ចែក​ជូន​លោក​យាយ សោម ស៊ុន ​ដែល​មាន​អាយុ​៩៩ ឆ្នាំ​នៅ​​ខេត្ត​ពោធិ៍សាត់។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​​ក្រុម​ហ៊ុន​ KCR Group ​ចែក​រំលែក​មនុស្ស​ធម៌​បាន​បង្ហោះ​នៅ​មុន​នេះ​បន្តិច​ឲ្យ​ដឹង​ថា៖”យកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា៤០០ ០០០រៀល​ទៅប្រគល់ជូនលោកយាយ សោម ស៊ុន ហៅលោកយាយកក អាយុ៩៩ឆ្នាំ រស់នៅភូមិកោះ​អណ្តែត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់”។

លោកយាយកក គឺជាទុរគតជនម្នាក់ដែលមានការតស៊ូនៅក្នុងជីវិតណាស់ ពោលគឺលោក​យាយ​​បាន​ធ្វើអំបោសដែលធ្វើពីស្រកីដូង ហើយក្រងយកទៅលក់នៅតាមតំបន់នានា ពេល​ខ្លះលោកយាយត្រូវយកទៅលក់តាមខេត្តឆ្ងាយៗដូចជាខេត្តបាត់ដំបងក៏មាន ដោយ​មើល​ពីការលំបាក និងការតស៊ូរបស់លោកយាយ នាងខ្ញុំបានផ្តល់ជាអំណោយផ្សេង ព្រមទាំង​ថវិកាជូនលោកយាយ ហើយនិងជួយទំនុកបំរុងលោក​យាយរហូតដល់លោក​យាយអស់ព្រះជន្ម”។