ទោះបីមិនទៅរៀននៅសាលា សិស្សានុស្សិស្សអាចទស្សនាវីដេអូ បង្រៀនលើកញ្ចក់ទូរទស្សន៍​បានចាប់ពីថ្ងៃនេះទៅ

21

ក្រសួងអប់រំបានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ខែមេសាឆ្នំា២០២០តទៅ សិស្សគ្រប់គ្នាអាចរៀន​តាមរយៈការទស្សនាការបង្រៀនលើកញ្ចក់ទូរទស្សន៍។ក្រសួងអប់រំ យុវជន និងកីឡា បានសហការរវាងជាមួយក្រសួងព័ត៌មាន រៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី “ការសិក្សាពីចម្ងាយ” និង”ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក”។

បើតាមសេចក្តីប្រកាសប្រកាសរបស់ក្រសួងអប់រំ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០តទៅ សិស្សានុសិស្សគ្រប់កម្រិតសិក្សា​និងគ្រប់ភូមិសិក្សានៅ​ទូទាំងព្រះរាជា​ណាចក្រ​កម្ពុជា នឹងអាចទស្សនាវីដេអូបង្រៀនតាមរយៈ៖ ១.ទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK 2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់បម្រើដល់ការផ្សព្វផ្សាយស្ដីពីការអប់រំ ២.ទូរទស្សន៍ផ្កាយរណបតេជោឌីធីវី Decho DTV ប៉ុស្តិ៍លេខ២២ ៣.ទូរទស្សន៍ខ្សែកាប​នៅទូ​ទាំង២៥រាជធានី-ខេត្ត ដែលមានចំនួន៥៥ប៉ុស្តិ៍ថ្មីដែលផ្សាយបន្តពីទូរទស្សន៍ជាតិកម្ពុជា ទទក២ ឬTVK 2 ។

កម្មវិធីសិក្សានេះត្រូវបានធ្វើឡើង តាមការណែនំារបស់ប្រមុខថ្នាក់ដឹកនំាកម្ពុជា សម្តេចតេ​ជោហ៊ុន សែន ក្នុងគោលបំណងជំនួយដល់ការសិក្សារបស់សិស្សានុសិស្សទំាងអស់ នៅថ្នាក់​មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ អំឡុងពេលនៃការ​ពន្យាពេល​ចូល​រៀនឡើងវិញក្រោយវិស្សមកាលតូច សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទំាង​សាធារណៈ និងឯកជន៕