
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាតម្លៃដីផ្លូវជាតិលេខ៥ ចាប់ពីរោងចក្រ ម៉ែន សារុន ដល់ស្ពានព្រែកក្ដាមកំពុងតែត្រូវប៉ាន់ខ្លាំង ឯតម្លៃវិញកំពុងតែឡើងថ្លៃខ្លាំងធ្វើឲ្យប្រជាពលរដ្ឋដែលមានដីច្រើននៅតំបន់នោះរីកមុខដូចគ្រាប់ជី។
មូលហេតុដែលដីនៅតំបន់នោះឡើងថ្លៃស្រឺតៗ និងត្រូវប៉ាន់ខ្លាំងដោយសារតែ មានឈ្មួញទាំងក្នុង និងក្រៅប្រទេសទៅវិនិយោគ និងទិញដីនៅទីនោះជាបន្តបន្ទាប់។ លក្ខណៈពិសេសនៃដីនេះងាយស្រួលក្នុងការដឹកញ្ចូនទំនិញនាំចេញនិង នាំចូលពីប្រទេសថៃមកកម្ពុជា ព្រោះវានៅលើផ្លូវជាតិលេខ៥ តែម្ដង។ មួយវិញទៀតស្របពេលរដ្ឋាភិបាលកម្ពុជាកំពុងតែពង្រីកផ្លូវជាតិលេខ៥ នេះផង។
អ្វីដែលពិសេសជាងនេះទៅទៀតដីនៅតំបន់នោះកំពុងតែអភិវឌ្ឃន៍ខ្លាំង ដោយមានសាលារៀន មន្ទីរពេទ្យមាននៅទីនោះស្រាប់តែម្ដងជាមួយគម្រោងផ្ទះវីឡា បុរី ផ្សារទំនើបនឹងរីកដុះដូចផ្សិតក្នុងពេលឆាប់នេះហើយ។ ដូច្នេះប្រសិនបើអំឡុងពេលនេះពុកម៉ែបងប្អូនដែលមានលុយអាចទៅទិញដីតំបន់ដែលបានរៀបរាប់ខាងលើដើម្បីយកប្រាក់ចំណេញព្រោះថានៅពេលខាងមុខដីនោះទីនោះកាន់តែឡើងថ្លៃឡើង៕