កាន់តែវីវរហើយពេលនេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅអាមេរិកកើនឡើងជាង២ម៉ឺន​នាក់​ ខណៈអ្នកឆ្លងជាងកន្លះលាននាក់

11

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាការស្លាប់របស់សហរដ្ឋ​អាមេរិកដោយ​សារវីរុស​កូរ៉ូណា​បានកើនឡើងដល់ ២៣,០០០ នាក់គិត្រឹមថ្ងៃច័ន្ទទី៣ ម្សិលមិញនេះ​។ក្នុងនោះ​បាន​មន្ត្រីនិយាយថាស្ថានភាពកាន់តែអាក្រក់បំផុតដែលអាចកាន់តែធ្ងន់ធ្ងរជាងហ្នឹង ហើយការផ្ទុះឡើងអាចឈានដល់កម្រិតខ្លាំងបំផុតនៅសប្តាហ៍នេះ។

សហរដ្ឋអាមេរិកដែលមានចំនួនប្រជាជនច្រើនជាងគេទីបីនៅលើពិភពលោកបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺកូវីត១៩ ច្រើនជាងប្រទេសនានាទាំងអស់។ មានករណី​អ្នក​ឆ្លង​​សរុបនៅ​សហរដ្ឋអាមេរិកជិត ៥៧០.០០០ ករណីគិតត្រឹមថ្ងៃច័ន្ទដោយមានករណីជាង ១,៨ លានករណីហើយនៅទូទាំងពិភពលោក។

ចំនួនអ្នកស្លាប់ច្រើន​ជាង​គេ​បំផុត​ជាង ១ ម៉ឺននាក់នៅញូវយ៉ក និងជុំវិញទីក្រុងញូវយ៉ក​ដែល​ជាទីក្រុង​មានប្រជាជន​ច្រើនបំផុតនៅអាមេរិកដែលមានប្រហែល ៨,៤ លាននាក់។

រដ្ឋ Wyoming បានរាយការណ៍ពីការស្លាប់ដោយវីរុសកូវីត១៩ ដំបូងរបស់ខ្លួនកាលពីថ្ងៃច័ន្ទ​ដែលជារដ្ឋចុងក្រោយរបស់សហរដ្ឋអាមេរិកដែលបានរាយការណ៍អំពីការស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសនេះ។