ល្បីរឿងធ្វើសកម្មភាពសប្បុរសធម៌ខ្លាំងពេក ទ្រី ដាណា ត្រូវសារព័ត៌មានថៃយកទៅចុះផ្សាយ​កក្រើកពេញប្រទេស

48

ល្បី​រឿង​ធ្វើ​សកម្មភាព​សប្បុរស​​ជួយ​អ្នក​ក្រីក្រ​ស្ទើរ​តែ​គ្មាន​ថ្ងៃ​សម្រាក​ឥឡូវ​នេះ​អគ្គនាយិកា​ផលិតផលថែ​រក្សាសម្រស់​ NNP និង ជា​ថៅកែ​ហាង​ពេជ្រ​លោក ស្រី ទ្រីដាណា ត្រូវ​បាន​សារព័ត៌មាន​ល្បី​ឈ្មោះ​មួយ​នៅ​ប្រទេស​ថៃ​យកលោក ស្រី​ទៅ​ចុះ​ផ្សាយ​​ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​ថៃ​តែម្ដង។

ការ​សែត​ថៃ Khaosod Online បាន​ចុះ​ផ្សាយ​ថា​លោក ស្រី ទ្រីដាណា គឺ​ជា​ស្រ្ដី​អភិជន​ម្នាក់​នៅ​កម្ពុជា​​ដែល​មាន​ចិត្ត​សប្បុសធម៌​តែង​តែ​ ​ចែក​អំណោយ​ជូន​ពលរដ្ឋ​ក្រី​ក្រ​ដែល​កំពុង​តែ​ ជួប​បញ្ហា​ដោយសារ​តែ​ជំងឺកូវីដ១៩។ ក្នុង​នោះ​លោក​ស្រី​បាន​យក អង្កររាប់​តោន ទឹក​អាល់កុល​លាង​សម្អាត​ដៃ​រាប់រយ​ដប មីច្រើន​កេះ​ផង​ដែរ។

ការសែត​ថៃ​ដដែល​បាន​បន្ថែម​ថា​ មុន​មាន​ឈ្មោះ​ជា​ស្រ្ដី​អភិជន​សប្បុរស​​ធម៌​ដូច​សព្វ​ថ្ងៃ​នេះ​កន្លង​មក​លោកស្រី ទ្រី ដាណា ធ្លាប់​ឆ្លង​កាត់​ជីវិត​ក្រីក្រ​លក់​​ខោអាវ​ក្រោម​ឆ័ត្រ ទើប​ពេល​មាន​បាន​លោក​ស្រី មិន​ភ្លេច​ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ ព្រោះ​លោក​ស្រី​យល់​ច្បាស់​ពី​អារម្មណ៍​អ្នក​ដែល​អត់​ឃ្លាន​ត្រូវគេមើល​ងាយ​គ្រប់​បែបយ៉ាង៕