
លោក សូរ រៈបុរី ដែលគ្រប់គ្នាស្គាល់ថាជាអ្នកនិពន្ធបទ “អ្នកណាកែចិត្តបង” ដែលធ្វើឲ្យល្បីល្បាញទូទាំងប្រទេសនាពេលកន្លងមកនោះឥឡូវនេះលោក បានសម្រេចចិត្តបញ្ចេញស្នាដៃ Original Song ថ្មីមួយទៀតនៅ Zone Production ដើម្បីអបអរថ្ងៃចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរនាពេលខាងមុខនេះ។
ស្នាដៃថ្មី Original Song របស់លោក សូរ រៈបុរី នេះដែរមានចំណងជើងថា “លង់ស្នេហ៍អូនលក់ម្ជូរ” និពន្ធនិងច្រៀងដោយលោកផ្ទាល់តែម្ដង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគ្រាន់តែបទនេះចេញមិនទាន់បានប៉ុមាននាទីផងមានហ្វេនៗ ចុចLike Shares និងចូលមើលរាប់ពាន់ដងឯណោះ ព្រោះគ្រប់បទដែលច្រៀង និងនិពន្ធដោយលោក ភាគច្រើនទទួលបានការគាំទ្រពីពុកម៉ែបងប្អូនយ៉ាងច្រើនលើសលប់។
ដោយសារតែភាពល្បីល្បាញនិងលេចធ្លោស្ទើរតែគ្រប់បទនេះហើយ ទើបមួយរយៈចុងក្រោយនេះគេសង្កេតឃើញថាតារាចម្រៀង និងជាអ្នកនិពន្ធល្បីឈ្មោះលោក សូរ រៈបុរី ត្រូវបានអ្នករៀបចំកម្មវិធីប្រគំតន្ត្រីនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញទាក់ទងមកជាបន្តបន្ទាប់ តែលោកមិនហ៊ានទទួលនោះទេ ដោយសារតែជាប់រវល់ខ្លាំងជាមួយការងារក្នុងផលិតកម្ម Zone។ ប៉ុន្តែថ្ងៃណាមួយបើមានពេលវេលាគ្រប់គ្រាន់លោក នឹងបង្ហាញខ្លួននៅលើឆាកតន្ត្រី៕