
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីៗកញ្ញា Jacqueline Dang ដែលគ្រប់គ្នាស្គាល់ថាជាបវរកញ្ញា Miss Planet international 2019 ជនជាតិវៀតណាម បានទទួលមរណភាពហើយនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ដោយជំងឺគាំងបេះដូងក្នុងវ័យ២៣ឆ្នាំ។
ការលាចាកលោកទៅគ្មានថ្ងៃត្រឡប់របស់ Jacqueline Dang បានធ្វើឲ្យផ្អើលពិភពលោកតែម្ដងជាពិសេសប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ដោយពួកគេមិននឹកស្មានថាបវរកញ្ញា រូបនេះទទួលមរណភាពទាំងវ័យក្មេងបែបនេះសោះ។
ដោយពួកគេបានសរសេររៀបរាប់នៅលើហ្វេសប៊ុកថា៖” Jacqueline Dang បានសម្រាកទៅឋានសួរគ៌ហើយ ទោះបីអ្នកស្លាប់ទៅហើយក្ដី តែអ្នកជាមិត្តជិតស្និទបំផុតដែលស្ថិតនៅក្នុងដួងចិត្តពួកយើងជារៀងរហូត។ ហើយអ្វីដែលមិនអាចទទួលយកបានពេលនេះគឺប៉ាម៉ាក់ របស់អ្នកដែលលោកទាំងពីរកំពុងតែស្ថិតនៅគ្រាលំបាកបំផុត ព្រោះកូនស្រីតែម្នាក់លាលោកទាំងពីរគ្មានថ្ងៃត្រឡប”។
កញ្ញា Jacqueline Dang គឺជាបវរកញ្ញា Miss Planet international 2019 ដ៏ល្បីឈ្មោះមួយរូប ដែលជាប់ពានពិសេសផ្នែកមនុស្សធម៌លើពិភពលោក ហើយនាងគឺជាកូនស្រីទោលនៅក្នុងគ្រួសារមួយ ដែលមានឪពុកឈ្មោះ Jonathan Dang ៕