ខាត់ សុឃីម មិនយល់ជម្រៅចិត្តបងប្អូនជនរួមជាតិ ការពារដើម្បីខ្លួនឯងសោះ ហេតុអ្វីចចេស​នាំគ្នាសម្រុកទៅស្រុកកំណើតបែបនេះ

1

នៅយប់ថ្ងៃដដែលនោះ គេសង្កេតឃើញប្រជាពលរដ្ឋមួយចំនួន បានសម្រុក ចេញពី រាជធានី ភ្នំពេញ ទៅស្រុកវិញ ជាហេតុធ្វើឲ្យ មហាជនជាច្រើន សម្ដែង ការហួសចិត្តពីទង្វើនេះ ដែល មិនបានគិតដល់សុវត្ថិភាពសុខភាពក្រុមគ្រួសារនៅឯស្រុកកំណើត និងសង្គមជាតិឡើយ។

ខាត់ សុឃីម ដែលសិល្បករពហុជំនាញ បានសម្ដែងមតិលើ បណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួនថា៖ «រំលងចូលថ្ងៃថ្មីហើយ​ នៅតែដេកមិនលក់ ព្រោះនៅតែគិតមិនយល់ពី​ជម្រៅចិត្តបងប្អូនជនរួមជាតិខ្ញុំ! ហើយក៏ហួសចិត្តមិនដឹងថា​ ហេតុអ្វីក៏ចចេសរឹងរួសយ៉ាងនេះ? បើបែបនេះ​ តើអោយជាតិរំពឹងអី? ម្នាក់ៗសុទ្ធតែចេញមុខក្លាហានទះទ្រូងថាស្រឡញ់ជាតិ​ ចង់ឃើញសង្គមល្អ​ រីកចម្រើន​ គ្រាន់តែរឿងប៉ុណ្ណឹងធ្វើមិនបាន។