ផ្អើល! អ៊ីរ៉ង់ ផឹកស្រាព្យាបាលជំងឺកូរ៉ូណា បណ្ដាលឲ្យមនុស្សស្លាប់៦០០នាក់ និង៣០០នាក់​ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

3

មនុស្សរាប់រយនាក់បានស្លាប់និងរាប់ពាន់នាក់ទៀតបានពុលស្រានៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីផឹកស្រាដែលមានកំហាប់ខ្ពស់ដោយយល់ច្រឡំថាវាអាចព្យាបាលជំងឺកូរ៉ូណាបាន។

អ្នកនាំពាក្យតុលាការយុត្តិធម៌អ៊ីរ៉ង់លោក Gholam HosseinEsmaili​បាននិយាយកាល​ពីថ្ងៃអង្គារ៍​ថាមនុស្សជាង ៦០០ នាក់បានស្លាប់បន្ទាប់ពីព្យាយាមព្យា​បាលខ្លួនហើយមនុស្ស​ប្រមាណ ៣.០០០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោក Esmaili មានប្រសាសន៍ថា“ ចំនួននេះគឺខ្ពស់ណាស់ហើយវាលើស​ពីការរំពឹងទុករបស់យើងទៅទៀត។ “ការសេពសុរាមិនមែនជាការព្យាបាលទេ ប៉ុន្តែវាអាចបណ្តាលឱ្យស្លាប់បាន” ។