
បើគិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះតួលេខបង្ហាញថាអ្នកជំងឺជាង ៥ ម៉ឺននាក់ដែលឆ្លងវីរុសកូវីត១៩ បានស្លាប់នៅទូទាំងទ្វីបអឺរ៉ុប។ ក្នុងនោះមានករណីឆ្លងជិត៧០ ម៉ឺនករណីដែលត្រូវបានគេកត់ត្រាទុកនៅទូទាំងទ្វីបអឺរ៉ុប មានប្រទេសអ៊ីតាលី អេស្បាញ និងអាល្លឺម៉ង់ដែលជាប្រទេសរងគ្រោះខ្លាំងជាងបំផុត។
ប៉ុន្តែការផ្ទុះឡើងក្នុងចំណោមបណ្តាប្រទេសនានាហាក់ដូចជាបានចុះខ្សោយដោយប្រទេសអ៊ីតាលី កាលពីម្សិលមិញកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃទាបបំផុត ៥២៥នាក់ ចាប់តាំងពីថ្ងៃទី ២០ ខែមីនា ដល់ថ្ងៃទី៦ មេសា ឆ្នាំ២០២០ ។
ក្នុងនោះដែរប្រទេស អេស្បាញ បានប្រកាសពីចំនួនប្រជាជនប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី ២៤ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នេះមានអ្នកស្លាប់៦៣៧នាក់ខណៈដែលប្រទេសអាល្លឺម៉ង់បានប្រកាសថាមានអ្នកស្លាប់ចំនួន ៩២ នាក់ដែលជាចំនួនតិចបំផុតក្នុងមួយសប្តាហ៍។
ការស្លាប់ជាង ៣៧.០០០ នាក់ត្រូវបានកត់ត្រារវាងប្រទេសអ៊ីតាលី (១៥.៨៧៧នាក់) អេស្បាញ (១៣.០៥៥នាក់) និងបារាំង (៨.០៧៨នាក់) ។
បើប្រៀបធៀបទៅ ប្រទេសអាឡឺម៉ង់មានអ្នកស្លាប់តែ ១,៤៣៤ នាក់ក្នុងចំណោមករណី ៩០,០០០ នាក់ ដោយសារតែគោលនយោបាយរួសរាន់ របស់ខ្លួនក្នុងការធ្វើតេស្តតាមដាននរណាម្នាក់ដែលមានរោគសញ្ញា៕