ក្ដុកក្ដួលហួសថ្លែង! ពលរដ្ឋខ្មែរ ៣នាក់ រស់នៅអាមេរិកបានស្លាប់ដោយសារជំងឺកូវីដ១៩

4

ជារឿង​មួយ​ដែល​រន្ធត់​ និង​ក្ដុក​ក្ដួល​ហួស​ថ្លែង​ដែល​ពលរដ្ឋ​ខ្មែរ​រស់នៅ​អាមេរិក​៣ នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩ កាល​ពី​ពេល​ថ្មីៗ​នេះ។

ពលរដ្ឋខ្មែរ​ទាំង៣​រូប​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩ រួម​មាន៖

១-​ ម្តាយរបស់លោក សុង សារ៉ន ដែលមានអាយុ ៦៥ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។

២-​ លោក​ គុជ​ រស្មី​ អាយុ​ ៥៤​ ឆ្នាំ​ រស់នៅ​ រដ្ឋ​ ញ៉ូវយក​ សហរដ្ឋអាមេរិក​ ស្លាប់​ដោយ​សារ​ កូវីដ​ ១៩​ នៅ​ថ្ងៃទី​ ៣​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ ។

៣-​ លោក​ កាយ​ ឆាយ​ ហៅ​ ណាំ​ អាយុ​ ៦៣​ ឆ្នាំ​ នៅ​វត្ត​សាមគ្គី​ រដ្ឋ​ញ៉ូវយក​ សហរដ្ឋអាមេរិក​ ស្លាប់​ដោយ​សារ​កូវីដ​ ១៩​ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ ។

បើ​គិត​មក​ដល់​ថ្ងៃ​ទី៦ ខែមេសា ឆ្នាំ​២០២០ នេះ​សហរដ្ឋអាមេរិក​មានចំនួន​អ្នកឆ្លង​ កូវីដ​១៩​ សរុប​ទាំងអស់​ ៣៣៦៦៧៣​ នាក់​ ច្រើន​ជាង​គេ​លើពិភពលោក​ និងមានអ្នកស្លាប់​ចំនួន​ ៩៦១៦​ នាក់​ ។ ដោយសារ​តែមានអ្នកឆ្លងច្រើន​​ធ្វើ​​អោយ​ពេទ្យ​នៅ​សហរដ្ឋអាមេរិក​ខ្វះឧបករណ៍​ពេទ្យ​ជាច្រើន​ ជាពិសេស​ម៉ាស់​ និង​ សំលៀកបំពាក់​ការពារ​ សំរាប់​គ្រូពេទ្យ​៕