មិនទាន់រៀបការផង អែត វីន ប្រច័ណ្ឌហួងហែងអតីតប្រពន្ធម្ចាស់ផលិតកម្ម LD មិនឲ្យនាង ដើរទៅណាម្នាក់ឯងព្រោះខ្លាចមានប្រុស

33

ទំនាក់​ទំនង​ស្នេហា​​កំលោះ​សង្ហា​ អែត វីន និង​អ្នក​មេម៉ាយ​ចាយ​សម្រស់​ Panhchaka June ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​អតីត​ប្រពន្ធ​ម្ចាស់​ផលិតកម្ម​ LD នោះ​កាន់​តែ​ផ្អែម​ល្ហែម​​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គ្រប់​ពេល​មាន​កម្មវិធី​ជប់​លៀង​តូច​ធំ​​​ដូច​ជា​មង្គលការ ខួប​កំណើត​ អ្នក​ទាំង​ពី​តែង​តែ​បណ្ដើរ​គ្នា​ទៅ​ចូល​រួម​ជានិច្ច។​​ មើល​ទៅ​មិន​ខុស​ពី​គូស្វាមី​ភរិយា​ដែល​ទើប​​តែ​រៀប​ការ​ថ្មោងថ្មី​នោះទេ​​​ត្បិត​​ពេល​នេះ​ អ្នក​ទាំងពីរ​មិន​ទាន់​ដឹក​ដៃ​គ្នា​ចូល​រោងជ័យ​ក្ដី។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ទោះ​បី​ជា​ពេល​នេះ​ អែត វីន និង​អតីត​ប្រពន្ធ​ម្ចាស់​ផលិតកម្ម​ LD មិន​ទាន់​រៀបការ​ជាមួយ​គ្នា​ក្ដី តែ​លោក​ ប្រច័ណ្ឌ​ហួង​ហែង​នាង ខ្លាំង​ណាស់​ទៅ​ណា​មួយ​​ជំហ៊ាន​អី​មិន​បណ្ដោយ​ឲ្យ ទៅ​ម្នាក់​ឯង​នោះ​ទេ ព្រោះ​បារម្ភ​ខ្លាច​នាង មាន​ប្រុស​​ ឬ មាន​កន្លង់​តាម​សុំស្នេហ៍​ជាដើម។

អ្នកនាង Panhchaka June បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា៖ ” ខ្ញុំ​ឆ្លុះ​កញ្ចក់​រាល់​ថ្ងៃ​មិន​ដឹង​ថា​ខ្លួន​ឯង​ស្អាត​ត្រង់​ណា​នោះ​ទេ បាន​ជា​អាប៉ិ អែត វីន នឹង​ខ្លាច​តែ​ខ្ញុំ​មាន​ប្រុស​ ទៅ​ណា​មួយ​ជំហ៊ាន​ក៏​មិន​ឲ្យ​ទៅ​ម្នាក់​ឯង​ដែរ”៕