
លែងខ្មាស់អៀនតទៅទៀតតារាចម្រៀង សុន ស្រីពេជ្រ បានស្រែកយំរកជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដើម្បីយកមកជួយជីវិតប្អូនប្រុសដែលកំពុងត្រូវបញ្ចូលឈាមជាបន្ទាន់តែនាង និងក្រុមគ្រួសារគ្មានប្រាក់ឡើយពេលនេះទ័លខ្លាំងណាស់។
អ្នកនាង សុន ស្រីពេជ្រ បានសរសេររៀបរាប់ថា៖” បងប្អូនអើយជួយប្អូនខ្ញុំផង ពេលនេះខ្ញុំទ័លខ្លាំងណាស់គ្មានទាំងលុយគ្មានទាំងឈាមបញ្ចូលឲ្យប្អូនទេ។ ខ្ញុំលែងខ្មាស់អៀនអ្នកណាទៀតហើយ មានតែធ្វើម៉េចឲ្យប្អូនបានជា មុនមិនទាន់មានជំងឺកូរ៉ូណា រាតត្បាតទោះអត់យ៉ាងណា ក៏ខ្ចីលុយគេពីនេះពីនោះបាន ពេលច្រៀងបានលុយបង្វិលគេវិញ។ តែឥឡូវខ្ញុំពឹងលើការងារអ្វីចប់ទាំងអស់ព្រោះកូរ៉ូណា”។
អ្នកនាង បន្ថែមទៀតថា៖” បងប្អូនទាំងអស់ក៏រស់ដោយសារសិល្បៈពេលនេះមានអាសន្នជួយគ្នាបានតែពេលនេះចប់ទាំងអស់គ្នា។ ខ្ញុំសូមលើកម្រាមដៃ១០ សូមបងប្អូនសប្បុរសជនជួយប្អូនខ្ញុំផង ១ដុល្លារ ឬ ២ដុល្លារ ក៏អាចជួយជីវិតប្អូនខ្ញុំបានផុតពីសេក្ដីស្លាប់ដែរ បងសង្ឃឹមថាប្អូនប្រុសបងទ្រាំបានដល់ស្អែក ស្អែកមានគេជួយឈាមនិងប្លាកែតអូនហើយទ្រាំណាអូន”។
ក្រោយពីតារាចម្រៀង សុន ស្រីពេជ្រ យំស្រែករកជំនួយពីពុកម៉ែបងប្អូនទាំងក្នុង និងក្រៅសិល្បៈមិនបានប៉ុន្មាននាទីផងភ្លាមនោះស្រាប់តែតារាចម្រៀងអ្នកនាង យក់ ថិតរដ្ឋា ជួយ៥០ ដុល្លារ សម្អាងការណុបដាណេ ៣០ ដុល្លារ និងលោក អេនឌី ៤០ ដុល្លារផងដែរ៕