
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាផលិតផលថែរក្សាសម្រស់តាំងពីក្បាលរហូតដល់ចុងជើង ERP Brand កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនស្ត្រីមេផ្ទះមួយចំនួន ដោយគ្រាន់តែចំណាយដើមទុន ១៣០ដុល្លារប៉ុណ្ណោះពួកគាត់អាចរកចំណូលបានរាប់ពាន់ដុល្លារក្នុង១ខែៗមិនចាំបាច់ពឹងផ្អែកលើប្រាក់ខែស្វាមី។
អ្នកនាង អ៊ុំ សុភា ម្ចាស់ក្រុមហ៊ុន ERP Brand បានឲ្យដឹងថា ប្រសិនបើបងប្អូនសុភាពនារីដែលជាស្ដ្រីមេផ្ទះចង់យកលុយបង្កើតលុយ អាចមកដាក់ដើមទុនជាមួយ ERP Brand បានមិនឲ្យអស់លោកអ្នកខកបំណងឡើយ ព្រោះខាងក្រុមហ៊ុនមានបង្រៀនឲ្យបងប្អូនចេះរកស៊ីទទួលបានប្រាក់ចំណូលខ្ពស់ជាមួយផលិតផល ERP Brand ។
ជាមួយគ្នានេះដែរអ្នកនាង អ៊ុំ សុភា បន្ថែមថា ក្រុមហ៊ុន ERP Brand មានចក្ខុវិស័យខ្ពស់ក្នុងការដឹកនាំស្រ្ដីរាប់ពាន់នាក់ឲ្យក្លាយជាមនុស្សរឹងមាំក្លាហាន ដែលអាចជួយដល់ខ្លួនឯងគ្រួសារ និងសង្គមជាតិ។
អ្នកនាង អ៊ុំ សុភា ថា៖”ដូច្នេះបងប្អូនដែលជាស្ត្រីមេផ្ទះត្រូវចាំពាក្យទាំងនេះបើចង់ដាក់ទុនជាមួយ ERP ១. លក់ ERP ទទួលបានប្រាក់ចំណូលខ្ពស់ ២. លក់ ERP ទទួលបានចំណេះដឹងផ្នែកលក់ន្ថែម ៣. លក់ ERP ទទួលបានកេរ្តិ៍ឈ្មោះ ៤. លក់ ERP ទទួលបានការសរសើរពីអតិថិជន ព្រោះយើងធ្វើឲ្យគេស្អាត និងទទួលបានប្រាក់ចំណូលជួយគ្រួសារ”។
ក្រៅពីនេះអ្នកនាង អ៊ុំ សុភា ក៏បានបង្ហាញគន្លឹះរកស៊ីមួយចំនួនបើចង់ក្លាយជាអ្នកអនឡាញជោគជ័យម្នាក់នាថ្ងៃអនាគត ផងដែរ។ ក្នុងនោះមានដូចជា៖
១.តស៊ូក្នុងការលក់
២.ពូកែស្តាប់និងស្វែងយល់ពីបញ្ហារបស់ អតិថិជន
៣.ពូកែដោះស្រាយបញ្ហា អតិថិជន
៤ . មានភាពស្មោះត្រង់
៥. ចេះចែករំលែកអ្វីល្អៗ
៦.រៀនសូត្រ អភិវឌ្ឍន៍ ខ្លួន ជានិច្ច
៧.មានឥរិយាបថល្អ។
គួររម្លឹកថា អ្នកនាង អ៊ុំ សុភា ធ្លាប់ទទួលពាន នៅទីក្រុងបាងកកប្រទេសថៃ ក្នុងនាមជាអ្នក Business ចែកចាយផលិតផលថែរក្សាសម្រស់តាំងពីក្បាលដល់ចុងជើងដែលមានគុណភាពល្អដល់អតិថិជនដោយបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវស្របទៅតាមកម្រិតស្ដង់ដារអតន្តរជាតិ។