
ក្រោយពីចែកម៉ាស់ និងទឹកអាល់កុលលាងដៃអស់ជាង ៣០០០ ដុល្លារដល់តាស៊ីក្លូអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីរួចមកពិធីការិនី មាស សុវណ្ណរតនា ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ប្រេន NUNA នោះបានបង្ហាញគ្រឿងពេជ្រ មួយឈុតទៀតតម្លៃជិត២០ ម៉ឺនដុល្លារនៅមុននេះបន្ដិច។
បើតាមហាង ដាណា លក់គ្រឿងអលង្ការមាស ត្បូង ពេជ្រ និងប្លាទីនគ្រប់ប្រភេទបានឲ្យដឹងថា ខ្សែក ខ្សែដៃ កងដៃ និង ក្រវិលមួយឈុតដែលម្ចាស់ប្រេន NUNA ទិញមួយឈុតហ្នឹងតម្លៃជិត២០ ម៉ឺនដុល្លារទិញជាលុយសុទ្ធអត់មានបង់រំលួសនោះទេ ព្រោះនាង សមត្ថភាពទិញ ក្រោយពីដាក់ដើមទុនរកស៊ីជាមួយ NNP និងក្លាយជាម្ចាស់ប្រេន NUNA។
ហាងពេជ្រ ខាងលើបន្ថែមទៀតថា៖”គ្រាន់តែគ្រឿងពេជ្រ មួយឈុតប៉ុណ្ណឹងរឿងអី មាស សុវណ្ណរតនា គាត់គ្មានលុយទិញនោះ គាត់រកស៊ីជាមួយ NNP សល់លុយឡានវីឡា និងគ្រឿងពេជ្រមួយចំនួន។ អ្វីដែលសំខាន់គ្រាន់តែគាត់ចូលខ្លួនមកកាន់ ប្រេន NUNA ភ្លាមមានតំណាងតាមខេត្តមកដាក់ទុនជាមួយជាបន្តបន្ទាប់ ផលិតផល NUNA ចូលស្ដុកមិនបានប៉ុន្មានថ្ងៃផងអស់ភ្លែត”។
ទាក់ទងគ្រឿងពេជ្រមួយឈុតខាងលើនេះដែរ មាស សុវណ្ណរតនា ទទួលស្គាល់ថាខ្លួនពិតជាបានទិញគ្រឿងពេជ្រមួយឈុតតម្លៃ ក្បែរ២០ ម៉ឺនដុល្លារមែន។ ដំបូងឡើយនាង ថាមិនចង់ប្រាប់ទេកុំឲ្យគេថាអួតតែបើហាងពេជ្រ ទម្លាយហើយខ្លួនមានតែប្រាប់ម្ដងទៅ៕