ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅអេស្បាញកើនឡើងជាង៤ពាន់នាក់ ខណៈអ្នកឆ្លងថ្មី​កើនឡើងជិត១ភាគ៥

5

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ នៅ​អេស្បាញ​​បាន​កើង​ឡើង​ ៤.០៨៩ នាក់​​ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ខណៈ​​​អ្នក​ឆ្លង​កើន​ឡើង​ដល់​ ៨. ៥៧៨នាក់ បើ​គិត​ជា​ភាគរយ​ប្រហែល​២០ ភាគរយ។

ទន្ទឹមនឹងនេះដែររូបភាពដ៏គួរឱ្យភ័យខ្លាចពីមន្ទីរពេទ្យមួយនៅ Albacete ចម្ងាយ ៨៥ ម៉ាយល៍ភាគខាងលិចនៃទីក្រុង Valencia បានបង្ហាញអ្នកជំងឺឈរ​តម្រង់ជួរ​គ្នា​នៅតាមមន្ទីរ​ពេទ្យ​រង់ចាំទទួល​ការព្យាបាល។ គិលានុប្បដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យឈ្មោះ ​ម៉ាឌ្រីត ​បាន​និយាយថាការផ្តល់សេវាសុខភាពកំពុង “ដួលរលំ” ដោយមានបុគ្គលិកពេទ្យជិត ៦.៥០០ នាក់បានឆ្លងមេរោគដោយខ្លួនឯង។

ប្រទេសអេស្បាញពេលនេះគឺជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតលំដាប់ទី ២ ដែលមានផ្ទុកវីរុស covid-19 ដោយបានកើនលើសចំនួនអ្នកស្លាប់របស់​ប្រទេសចិនកាលពី​ថ្ងៃពុធហើយឥឡូវនេះស្ថិតនៅពីក្រោយប្រទេសអ៊ីតាលី។

តួលេខមរណភាពកាលពីថ្ងៃព្រហស្បតិ៍មានចំនួនច្រើនគួរឱ្យកត់សម្គាល់ ដោយ​បំបែកកំណត់​ត្រាអ្នកស្លាប់ ៧៣៨ នាក់ក្នុងរយៈពេល ២៤ ម៉ោងពោលគឺស្មើនឹងថ្ងៃអាក្រក់បំផុតរបស់​ប្រទេសអ៊ីតាលី៕