Angelina Jolie បរិច្ចាគ ១លានដុល្លារដល់អង្គការ No Kid Hungry ដើម្បីចិញ្ចឹមក្មេងៗនៅពេល​សាលាបិទទ្វារ

4

លោក​ស្រី Angelina Jolie បានផ្តល់ប្រាក់ចំនួន ១ លានដុល្លារដល់អង្គការសប្បុរសធម៌ No Kid Hungry ដោយ​គិត​មក​ដល់​ពេល​នេះ​លោក ស្រី​បាន​ចំណាយ​ថវិកា​អស់​ជំនួន​២លាន​ដុល្លារ​ នៅ​ទូទាំង​រដ្ឋ​ចំនួន​៣០ ដើម្បី​ផ្គត់​ផ្គង់​ដល់​កុមារ និង​គ្រួសារ​ពួក​គេ​ដែល​មាន​ចំណូល​ទាប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយសម្រាប់ No Kid Hungry បានឲ្យ​ដឹងថា ក្នុងសប្តាហ៍នេះ​កុមារជាង​មួយលានកោដិ​នាក់មិនបានចូលរៀននៅ​ទូទាំងពិភពលោកដោយសារ​តែការបិទទ្វារ​ទាក់ទងនឹងជំងឺឆ្លង covid-19 នេះ។

កុមារជាច្រើនពឹងផ្អែកលើការថែទាំ និងអាហារូបត្ថម្ភដែលពួក​គេបានទទួលក្នុងម៉ោង​សិក្សារួមទាំងកុមារជិត ២២ លាននាក់នៅអាមេរិកដែលពឹងផ្អែកលើការឧបត្ថម្ភ​ម្ហូប​អាហារ​។ Angelina Jolie  ដែលមានភាពល្បីល្បាញខាងសប្បុរសធម៌បានបន្ថែមថា “Kid Hungry កំពុងខិតខំប្រឹងប្រែងដើម្បីឧបត្ថម្ភដល់កុមារទាំងនោះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន” ៕