
មួយយរៈចុងក្រោយនេះគេសង្កេតឃើញថា ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់នៅកុដលេខ២៤ វត្តនាគវ័ន បានបង្ហាញសកម្មភាពសប្បុរសធម៌យ៉ាងផុសផុល ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយយកថវិកាផ្ទាល់ខ្លួនចំនួន ៥លានរៀលទៅជួយប្រជាជនកម្ពុជាដែលកំពុងតែឆ្លងជំងឺកូវីដ១៩។
ចំពោះថវិកាដែលព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត យកទៅចូលរួមក្នុងសកម្មភាពសប្បុរសធម៌គឺបានមកពីការបន់ស្រន់ សូត្រធម៌ទេសនា ទស្សន៍ទាយ ស្រោចទឹករំដោះគ្រោះលើករាសី ឲ្យញាតិញោមពុទ្ធបស័ទទាំងក្នុង និងក្រៅប្រទេសដែលមកពឹងពាក់ព្រះអង្គឲ្យជួយ ។
ក្រៅពីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាជួយទប់ស្កាត់ចំពោះការឆ្លងជំងឹកូវីដ ១៩ ព្រះព្រះវិជ្ជា នី សុវណ្ណមុន្នីរ៉េត ក៏បានជួយឧបត្ថម្ភដល់លោក បេន ដែលជាបិតាអភិរក្សព្រៃឈើនៅខេត្តព្រះវិហារ មួយខែ២០០ ដុល្លារពេញមួយឆ្នាំផងដែរ។ បន្ថែមពីនេះព្រះអង្គក៏បានបង្ហាញសកម្មភាពជួយកសាងវត្តអារាម អណ្ដូងទឹក សាលារៀន មន្ទីរពេទ្យ ក្មេងកំព្រា និងចាស់ជរាផងដែរ។
សកម្មភាពដូចដែលបានរៀបរាប់ខាងលើ ទើបធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនចាត់ទុកព្រះតេជ្ជគុណថា ជាព្រះសង្ឃទី១ដែលប្រឡូកសិកម្មភាពជាមួយរាជរដ្ឋាភិបាលលេចធ្លោជាងគេ៕