អុញនុះ! អ៊ឹម ជីវ៉ា ព្រលះតារាស្រុកខ្មែរមួយចំនួន ថាអន់ជាងអ្នកធ្វើការនៅរោងចក្រទៀត

15

អត់​ទ្រាំ​មិន​បាន​តារាសម្ដែង អ៊ឹម ជីវ៉ា បាន​​ព្រលះ​តារាមួយ​ចំនួន​គ្មាន​សំចៃ​មាត់​ថា​អត់​ជាង​​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ទៀត ឃើញ​តែផល​​ប្រយោជន៍​លុយ​ចូល​ដល់​ពេល​ស្រុក​ទេស​ជួប​បញ្ហា​ដោយ​សារ​​ជំងឺ​ Covid-19 បាត់​មុខ​ឈឹង​តែ​ម្ដង។

លោក អ៊ឹម ជីវ៉ា​បាន​រៀបរាប់​ថា៖ “បើ​ជួយ​តែ​ម្នាក់​១០០​ដុល្លារ ក៏​បាន​ដែរ​តែ​នេះ​គ្មាន​ចិត្ត​តែ​ម្ដង​ ខ្ញុំ​និយាយ​នេះ​ចំពោះ​តែ​តារាដែល​រក​លុយ​បាន​ទេណា។ ប្អូន​ៗ​អ្នក​សិល្បៈ​មួយ​ចំនួន​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ និង​ល្មម​ខ្ញុំ​អត់​និយាយ​ទេ”។

លោក​បន្ថែម​ថា សូម្បី​តែ​អ្នកធ្វើ​ការ​នៅ​​រោងចក្រ​ពួក​គាត់​បាន​រៃ​អង្គាស​លុយ​គ្នា​មក​ជួយ​រាជរដ្ឋាភិបាល​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ និង​ជំងឹ​ Covid19 ។ ចុះ​តារាល្បី​ៗ​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​បាត់​ទៅ​ណា​អស់​ហើយ ឬ បាន​តែ​អួត​សម្ភារៈ​និយម​លុយ​ឡាន នឹក​ឡើង​ហួស​ចិត្ត​ខ្លាំង​ណាស់​

 

គួរ​រម្លឹក​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២០ នេះ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​កើន​ឡើង​៨៦ នាក់​ហើយ​ ដោយ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ចំនួន​២ គឺ​ស្រ្ដី​ជនជាតិ​អង់គ្លេស និង​បុរស​ជនជាតិ​ចិន​ម្នាក់។ មួយ​វិញទៀត​ខណៈ​ពេល​នេះដែរ ​​ក្រុម​គ្រូពេទ្យ​កម្ពុជា​ និង​គ្រូពេទ្យ​ជំនាញ​មក​ពី​ប្រទេស​​ចិន​កំពុង​តែ​​ដុតដៃ​ដុត​ជើងធ្វើតេស្ដ​ស្វែង​រក​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ និង​ព្យាបាល​អ្នកដែលឆ្លងរួចហើយ៕