ការពិតនៅពីក្រោយ សម្បត្តិ ដេវីដ ឱបថើបបុរសម្នាក់នៅអាងហែលទឹកមិនខ្លាចពាក្យរិះគន់ ចេញមកហើយ(វីដេអូ)

11

កាល​ពី​ពេល​ថ្មីៗ​នេះ​តារាចម្រៀង​លោក សម្បត្តិ ដេវីដ បាន​ធ្វើ​ឲ្យ​​ពុក​​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​លោក បង្ហាញ​ភាព​ផ្អែម​ល្ហែម​ជាមួយ​គូស្នេហ៍​ប្លែក​មុខ​ម្នាក់​ទៀត​ផ្អើល​ពេញ​​អាង​ហែល​ទឹក ដោយ​មិន​ខ្វល់​ពី​ពាក្យ​រិះគន់​សូម្បី​តែ​បន្ដិច។

ទាក់​ទង​សកម្មភាព​ឱប​ថើប​ប្រុស​ដូចគ្នា​យ៉ាង​រោលរាល​នៅ​អាង​ហែល​ទឹក​នេះ​តារាចម្រៀង សម្បត្តិ ដេវីដ បាន​ឲ្យ​ដឹងថា​គឺ​លោក ថត​ MV បទ​ចម្រៀង​ “Only You” ​បែបញាក់​កន្ត្រាក់​អារម្មណ៍​​ជាមួយ​ក្បាច់​រាំ​​ដ៏​អស្ចារ្យ​ត្រៀម​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ​នា​ ពេល​ខាង​មុខ​តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ។

ដូច្នេះ​ សម្បត្តិ ដេវីដ  សុំ​ចិត្ត​ពុក​ម៉ែ​បង​ប្អូន​កុំ​មាន​ការ​យល់​ច្រលំ​ថា​​ខ្លួន ជាមួយ​បុរស​ក្នុង បទ​ចម្រៀង​ ” Only You” ជា​គូស្នេហ៍​ឲ្យ​សោះ​ព្រោះ​ពេល​នេះ​លោក នៅ​ទំនេរ​​មិន​ទាន់​​ម្ចាស់​បេះ​ដូង​នៅ​ឡើយ​ទេ ហើយ​លោក សង្ឃឹម​នឹង​បាន​ជួប​បុរស​ល្អ​ត្រូវ​ចិត្ត​​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ចុះ។