ឥឡូវក្រុមគ្រូពេទ្យជំនាញចិន បានមកដល់កម្ពុជាហើយ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កើន៨៤ នាក់

7

ក្រុម​គ្រូពេទ្យ​ជំនាញ​៧ នាក់​របស់​ចិន​បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ នេះ​​​ បន្ទាប់​ពី​ជោគជ័យ​ព្យាបាល​អ្នកឆ្លង​ជំងឺ​កូវីដ​១៩ ជា​ច្រើន​នាក់​នៅ​ប្រទេស​ចិន។

វត្តមាន​​គ្រូពេទ្យ​ចិន​មក​កម្ពុជា​នេះ​ក្នុង​គោល​បំណង​បង្ហាត់​បង្រៀន​គ្រូពេទ្យ​កម្ពុជា អំពី​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ ក្រោម​ការ​បញ្ជូន​របស់​រាជរដ្ឋាភិបាល​ចិន ជាមួយ​សម្ភារៈ​បរិក្ខា​ពទេ្យ​​សម្រាប់​ព្យាបាល​ជំងឺ​មួយ​នេះ​ផងដែរ។

គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនា​ម្សិលមិញ​នេះ​ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែល​ក្រសួង​សុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់​ផ្តើម​ដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕