គ្រូពេទ្យ​ជំនាញ​៧​នាក់ នឹងហោះពីចិនមក​ដល់​កម្ពុជានៅថ្ងៃស្អែកនេះ ខណៈ១០ម៉ឺនម៉ាសមក​ដល់យប់នេះ

7

នៅ​ថ្ងៃ​ទី​២២ មីនា ២០២០​នេះ ម៉ាស​ចំនួន​១០​ម៉ឺន ដែល​ជា​ជំនួយ​របស់​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ី ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ចិន បាន​មក​ដល់​រាជធានី​ភ្នំពេញ ហើយ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា ។

បើ​តាម​ស្ថាន​ទូ​ចិន​ប្រចាំ​នៅ​កម្ពុជា អោយ​ដឹង​ថា សម្ភារៈ​ទាំងនេះ ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍​ឡាញ​ម៉ី អ៊ែ​ឡាញ ដឹក​ជញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ឥត​គិតថ្លៃ ។

ដោយឡែក នៅ​ថ្ងៃស្អែក ទី​២៣ មីនា​នេះ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ រដ្ឋាភិបាល​ចិន នឹងបញ្ជូន​គ្រូពេទ្យ​ជំនាញ​ចំនួន​៧​នាក់ មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​បង្ហាត់បង្រៀន​អំពី​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ផង​ដែរ ៕