អាណិតណាស់! កូរ៉ូណា កំពុងវាយលុកកម្ពុជា ស៊ឹម ថៃណា ត្រូវចោរលួចរថយន្តទៀត(វីដេអូ)

31

កំពុង​តែ​ធុញ​ថប់​រឿង​​ជំងឺ​ឆ្លង​កូរ៉ូណា វាយ​លុក​កម្ពុជា​ ស៊ឹម ថៃណា​ត្រូវ​ចោរ​លួច​រថយន្ត​ម៉ាក Camry បាឡែន​ស៊េរី​ឆ្នាំ  ២០០២ ពណ៌​ទឹក​ប្រាក់​ស្លាកលេខ 2W6801 នៅ​វេលា​ម៉ោង​៥ ល្ងាច​​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០២០ នេះ។

បើ​តាម​ ស៊ឹម ថៃណា បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បាត់​នោះ​គឺ​ជា​របស់​បង​ស្រីនាង បាន​យក​ទៅ​ចត​នៅ​ផ្លូវ​លំ​មួយ​ជិត​ផ្សារ​ចាក់​អង្រែក្រោម​​ដើម្បី​ចូល​ទៅ​កក់​សក់​ ស្រាប់​តែ​ចេញ​មក​វិញ​​​បាត់​រថយន្ត​​​តែ​ម្ដង​។ ភ្លាម​ៗ​នោះ​នាង និង​បង​ស្រី​មិន​ដឹង​ធ្វើ​យ៉ាង​ណា​មាន​តែ​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​អាជ្ងាធរ​ខណ្ឌមានជ័យ​​ជួយ​​តាម​រក។

ស៊ឹម ថៃណា ថា៖” ខ្ញុំ​ញ័រ​ដៃ​ធ្វើ​អ្វី​លែង​ត្រូវ​ហើយ​ពេល​នេះ ជំងឺ​ឆ្លង​កូរ៉ូណា​ កំពុង​វាយ​លុក​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ហើយ​មក​ជួប​រឿង​បែប​ហ្នឹង​ទៀត។ អ្វី​ដែល​ខ្ញុំ​ស្ដាយ​នោះ​គឺ​ឡាន​បង​ស្រី​ខ្ញុំ​អត់​បាន​ដាក់​ប្រពន្ធ​ GPS ទៀត”។