Spurs បញ្ចេញ​វីដេអូ​​៥១​គ្រាប់​របស់ Son នៅ​ Premier League មើល​ជក់ចិត្ត

7

Heung-min Son ​រក​បាន​៥១​គ្រាប់​​ហើយ​នៅ​ក្របខ័ណ្ឌ Premier League កាល​ពី​ចុង​សប្ដាហ៍ បន្ទាប់​ពី​ទាត់​ចូល​២​គ្រាប់ ជួយ​ Spurs ឈ្នះ Aston Villa។

ប្រកួត​នេះ​ក៏​បាន​ធ្វើ​ឲ្យ​កីឡាករ​វ័យ​២៧​ឆ្នាំ​​សាង​កំណត់ត្រា​ក្លាយ​ជា​កីឡាករ​អាស៊ី​ដំបូង​ឈាន​ដល់​គ្រាប់​ទី​៥០​នៃ​លីគ​កំពូល​របស់​អង់គ្លេស។ ដើម្បី​ជា​ការ​អបអរ​នៃ​កំណត់ត្រា​ Spurs ទើប​តែ​បញ្ចេញ​​វីដេអូ​នៃ​ការ​ទាត់​បញ្ចូល​ទី​ទាំង​៥១​គ្រាប់​របស់ Son។

រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ចំណោម​៥១​គ្រាប់​របស់​កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង មាន​តែ​១​គ្រាប់​គត់​កើត​​ឡើង​ដោយ​បាល់​ប៉េណាល់ទី។ Son បាន​ផ្ទេរ​មក​កាន់​ Spurs​ កាល​ពី​ឆ្នាំ​២០១៥ ពី​ក្លឹប​នៅ​អាល្លឺម៉ង់ Bayer Leverkusen ក្នុង​តម្លៃ​ខ្លួន​២២​​លាន​ផោន​កុងត្រា​៥​ឆ្នាំ។

កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៨ គេ​បាន​បន្ថែម​កុងត្រា​​ដល់​ឆ្នាំ​២០២៣ ជាមួយ​ក្លឹប។ ២០១៩-២០ គឺ​ជា​រដូវ​កាល​ទី​៥​ហើយ​ដែល​ Son ចំណាយ​ពេល​លេង​ជាមួយ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស ដោយ​បង្ហាញ​ខ្លួន​បាន​១៥១​ប្រកួត​នៅ Premier League៕ ​​