
កាលពីពេលថ្មីៗនេះតារាចម្រៀងលោក សម្បត្តិ ដេវីដ បានធ្វើឲ្យពុកទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោក បង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ប្លែកមុខម្នាក់ទៀតផ្អើលពេញអាងហែលទឹក ដោយមិនខ្វល់ពីពាក្យរិះគន់សូម្បីតែបន្ដិច។
បើតាមប្រភពមួយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បុរសប្លែកមុខដែលម្ចាស់បទ “ច្រឡំ” បណ្ដើរគ្នាទៅហែលទឹកយ៉ាងសប្បាយរីករាយនោះគឺជាសង្សារថ្មីរបស់លោក ដោយអ្នកទាំងពីរបានស្រឡាញ់មើលចិត្តថ្លើមគ្នាអស់មួយរយៈហើយ ទើបសម្រេចចិត្តបង្ហាញជាសាធារណៈដូច្នេះ។
ប្រភពខាងលើ បន្ថែមថា៖” សម្បត្តិ ដេវីដ គាត់មិនខ្លាចចំពោះពាក្យរិះគន់ទេបង ព្រោះគាត់បានប្រកាសប្រាប់ជាពុកម៉ែបងប្អូនហើយតើ ថារូបគាត់ស្រឡាញ់ភេទដូចគ្នា។ ថ្ងៃខាងមុខមិនយកប្រពន្ធនោះទេ ព្រោះនេះជាចរិតធម្មជាតិគាត់មានតាំងពីកំណើត”។
ទាក់ទងរឿងរ៉ាវខាងលើនេះដែរលោក សម្បត្តិ ដេវីដ មិនអាចទាក់ទងសុំការបកស្រាយបានទេ សង្ឃឹមថាលោក នឹងចេញមុខបកស្រាយឲ្យមហាជនបានដឹងក្នុងពេលឆាប់ផងចុះថាបុរសម្នាក់ហ្នឹងជាគូស្នេហ៍ថ្មីរបស់លោកឬយ៉ាងណានោះ៕