Oblak ថា​ក្នុង​ក្រុម​ Liverpool កីឡាករ​ដែល​បង្ក​គ្រោះថ្នាក់​​មាន​១១​នាក់​

5

Jan Oblak មើល​ឃើញ​ថា​នៅ​ក្នុង​ក្រុម​ Liverpool មិនមែន​មាន​តែ​ខ្សែ​ប្រយុទ្ធ​៣​ខាង​លើ​នោះ​ទេ​ដែល​បង្ក​ការ​គំរាម​កំហែង​ពោល​គឺ​គ្រប់​គ្នា​លើ​ទីលាន​ទាំង​១១​នាក់។

ការ​និយាយ​បែប​នេះ​របស់​អ្នក​ចាំ​ទី​ស្លូវេនី​ធ្វើ​ឡើង​មុន​ពេល​​ Atletico ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​​ Wanda Metropolitano ស្វាគមន៍​ក្រុម​ហង្ស​ក្រហម​នៅ​ការ​ប្រកួត​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ សម្រាប់​ជើង​ទី​មួយ ជា​ទី​ដែល​ Liverpool ឈ្នះ​ពាន​កាល​ពី​ឆ្នាំ​មុន។​​

Sadio Mane, Mohamed Salah និង​ Roberto Firmino ត្រូវ​គេ​មើល​ឃើញ​ថា​ជា​តួអង្គ​គំរាមកំហែង​ខ្លាំង​បំផុត​លើ​ Atletico ដែល​ឈ្នះ​ត្រឹម​១​ប្រកួត​ប៉ុណ្ណោះ​នៅ​៧​សប្ដាហ៍​ចុងក្រោយ។​ យ៉ាង​ណា​អ្វី​ដែល​ Oblak ព្រួយ​បារម្ភ​នោះ​គឺ​ក្រុម​ Liverpool ទាំង​មូល​មិន​មែន​តែ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​នោះ​ឡើយ។​

Liverpool បច្ចុប្បន្ន​កំពុង​ឈរ​លេខ​១​ក្នុង​តារាង​ Premier League មាន​២៥​ពិន្ទុ​នាំ​មុខ​ក្រុម​លេខ​២​ ខណៈ​ Atletico ឈរ​លេខ​៤​តាម​ក្រុម​កំពូល​តារាង​ចំនួន​១៣​ពិន្ទុ៕ ​