
លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បាននិយាយកាលពីយប់ថ្ងៃច័ន្ទថា៖“ ឥឡូវនេះដល់ពេលដែលអ្នកគ្រប់គ្នាត្រូវបញ្ឈប់ ការជួបជុំដោយមិនចាំបាច់នៅកន្លែងហាងស្រា ក្លិបកម្សាន្ត និងកន្លែងសង្គមផ្សេងទៀតដើម្បី ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ ១៩”។
ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះឪពុកនាយករដ្ឋមន្ត្រីអង់គ្លេសបែរជា មិនធ្វើតាមការប្រកាសរបស់កូនប្រុសខ្លួនឡើយផ្ទុយទៅវិញលោក Stanley Johnson ជាបន្តទៅហាងស្រាជួបជុំផឹកស៊ី ប្រសិនបើគាត់ចង់ទៅ ដោយមិនខ្វល់ពីសេចក្ដីប្រកាសរបស់កូនប្រុសដែលជានាយករដ្ឋមន្ត្រីក្រោមប្រធានបទ “ការឃ្លាតឆ្ងាយពីសង្គម” នោះឡើយ។
ជាក់ស្ដែងបទសម្ភាសន៍ផ្សាយបន្តផ្ទាល់នៅប៉ុស្ដិ៍ទូរទស្សន៍មួយក្រោមប្រធានបទ “វីរុស Covid-19″ កន្លងទៅថ្មីនេះលោក Johnson ដែលមានវ័យ ៧៩ ត្រូវបានពិធីករសួរថា៖” តើលោក នឹងនៅឯកោហើយឈប់ទៅជួបជុំគ្នានៅតាមទីសាធារណៈ តាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលបានចេញកាលពីថ្ងៃច័ន្ទ ទី១៦ ខែមីនា ដែរឬទេ?”។
ភ្លាមៗនោះលោក Johnson បានឆ្លើយតបថា៖ “ពិតណាស់ ប្រសិនបើខ្ញុំត្រូវទៅហាងស្រា ខ្ញុំប្រាកដជាទៅហាងស្រាមួយ ប្រសិនបើខ្ញុំត្រូវការទៅហាងស្រានោះ” ។