
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះអគ្គនាយកវ័យក្មេងនៃ ក្រុមហ៊ុនលំនៅដ្ឋាន ឈាំង ហេង លោក ជោត លាងហេង ដែលគ្រប់គ្នាស្គាល់ថាជាប្អូនធម៌របស់តារាកំប្លែង ពែកមី នោះបានបោះទុនថវិកាជាង២លានដុល្លារអាមេរិកលើទំហំដីកន្លះហិកតា ដើម្បីសាងសង់ផ្ទះល្វែងលក់កណ្ដាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក ជោត លាងហេង អគ្គនាយកនៃក្រុមហ៊ុនលំនៅដ្ឋាន ឈាំង ហេង បានឲ្យដឹងថា ការក្រុងពាលីដំណើរការនៃការសាងសង់ផ្ទះល្វែងចំនួន៣៩ ខ្នងនេះដែរក្រុមហ៊ុនលោក មានការបញ្ចុះតម្លៃជាពិសេសសម្រាប់អតិថិជន១០នាក់ដំបូង ១ម៉ឺនដុល្លារតែម្ដង។ ដោយក្រុមហ៊ុនលោក លក់តម្លៃក្រោមទីផ្សារ។
ចំពោះតម្លៃវិញក្នុង១ល្វែង ក្រុមហ៊ុនលោក លក់ជាង៧ម៉ឺនដុល្លារឡើងទៅជាមួយទីតាំងដែលល្អ ប្រសិនបើពុកម៉ែបងប្អូនទិញមិនខកបំណងឡើយ ព្រោះមានសាលារៀន មន្ទីរពេទ្យ រោងចក្រ ផ្សារ ហេដ្ឋារចនាសម្ព័នផ្លូវបេតុង ជាដើម។អ្វីដែលពិសេសនោះគឺចំកណ្ដាលក្រុង ច្បារមន ខេត្តកំពង់ស្ពឺ ផ្ទាល់តែម្ដង។
លោកថា៖” ចំពោះការវិនិយោគនេះដែរ ខ្ញុំចូលហ៊ុនគ្នាជាមួយមិត្តភ័ក្ដិខ្ញុំលោក ឈាំង ដោយពួកយើងចាយដើមទុនជាង ២លានដុល្លារអាមេរិក ដើម្បីដំណើរការគម្រោងទី១នេះលើទំហំដី កន្លះហិកតា ដោយសាងសង់ផ្ទះល្វែងចំនួន៣៩ ល្វែង”។
ក្រៅពីគម្រោងនេះទៅលោក ក៏មានគម្រោងទី២បន្ទាប់ដែលនឹងលេចរូបរាងនៅខេត្តកំពង់ចាម ក្នុងពេលឆាប់ខាងមុខនេះហើយ ជាមួយការសាងសង់ដោយផ្ដោតលើគុណភាពសំណង់ជាចម្បង។
ចំណែកឯ ពែកមី វិញបានបញ្ជាក់ថាប្អូនធម៌របស់លោកមានឈ្មោះ ជោត លាងហេង គឺអគ្គនាយកក្រុមហ៊ុនលំនៅដ្ឋាន ឈាំង ហេង ដែលទើបដំណើរការបុកគ្រឹះសាងសង់ម្សិលមិញនេះ។ តារាកំប្លែងបញ្ជាក់ថា ពួកលោកបានជួបស្គាល់គ្នា និងធ្វើការជាមួយគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ នៅក្នុងក្រុមហ៊ុន “ត្រាស់មី” ហើយក៏បានរាប់អានគ្នាជាបងប្អូនរហូតមក។
ពែកមី ថា ប្អូនប្រុសលោកភ្នែកមុត ទើបរើសបានគម្រោងដែលស្ថិតនៅទីតាំងល្អ ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បន្ថែមពីនេះក្រុមហ៊ុនលំនៅដ្ឋាន ឈាំង ហេង ក៏បានធ្វើផ្លូវក្រាលបេតុងមួយខ្សែជួយដល់រដ្ឋផងដែរដោយចំណាយទាំងប្រាក់អស់ជាង១០ម៉ឺនដុល្លារអារមេរិក ដោយដល់នេះទទឹង៨ ម៉ែត្រ និងបណ្ដាយ៤០០ ម៉ែត្រ ផងដែរ៕