
សម្ដែងជាតួឯកស្រី “ពោះធំ” លើកដំបូងតារាសម្ដែង និងចម្រៀងវ័យក្មេង អាង សុជាតា ហៅ ឈូឈូ ត្រូវបនលោកក្រូ និងមិត្តភ័ក្ដិរួមថ្នាក់បង្អាប់ឡើងមុខក្រហមអៀន និយាយលែងចេញពេលទៅរៀនម្ដងៗ។
អាង សុជាតា ថា ខ្លួនពិតជាមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ ដោយមិននឹកស្មានថានាង បានសម្ដែងជាតួស្រីពោះធំក្នុងរឿង “ពោះធំ The Movie ” ឲ្យផលិតកម្ម សាស្ត្រា ហ្វៀម SASTRA Film ទាំងវ័យក្មេងដូច្នេះសោះ។ តែទោះបីជាយ៉ាងណានាង ចាត់ទុកថានេះគឺជាបទពិសោធន៍ថ្មីមួយទៀតក្នុងវិថីសិល្បៈ។
ចំពោះការសម្ដែងជាតួអង្គពោះធំលើកដំបូង នេះដែរ អាង សុជាតា សារភាពថា ខ្លួនជួបផលលំបាកច្រើន ព្រោះជាធម្មតានាង មិនដែលពពោះផង ដល់ពេលឲ្យលេងជាតួពោះធំដាក់សេឡេកូនពី ៤ ទៅ៥គីឡូចឹងទៅគឺធ្ងន់ខ្លាំងណាស់ ពិសេសត្រង់ឈុតឆាករត់។ទោះបីជាជួបផលលំបាក់ក្នុងពេលសម្ដែងក្តីតែ ឈូឈូ អាចធ្វើវាបានទៅយ៉ាងរលូតហើយទទួលបានការសរសើរពីអ្នកដឹកនាំសម្ដែងទៀតផង។
ជាមួយអារម្មណ៍អស់សំណើច ឈូឈូ បានរៀបរាប់ថា៖” អៀនខ្លាំងណាស់បងអើយ ខ្ញុំមិនដែលពោះធំផង ឲ្យទៅដើរតួជាពោះធំ។ ពេលទៅសាលារៀនលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ដែលគាត់បានមើលរឿងហ្នឹង នាំគ្នាមកបង្អាប់ខ្ញុំ ធ្វើឲ្យខ្ញុំអៀននិយាយលែងចេញតែម្ដង”។ ខ្សែភាពយន្តរឿង “ពោះធំ The Movie” នេះដែរនាងតូច អាង សុជាតា និងលោក ស៊ីវ សុវណ្ណារាជ បានចាប់ដៃគូគ្នាសម្តែងលើកដំបូង។
ចង់ដឹងកាន់តែច្បាស់ថាខ្សែភាពយន្តពេញពីសាច់រឿងថ្មីបន្តពីរឿងពោះធំក្នុង Youtube នឹងកម្សត់ខ្លាំងយ៉ាងណាជាមួយការសម្តែងរបស់តារាវ័យក្មេងទាំងពីរដួងនេះ កុំភ្លេចទៅចូលរួមគាំទ្រ និងទស្សនារឿង ពោះធំ The Movie ទាំងអស់គ្នា ដែលនឹង ចាក់បញ្ចាំងគ្រប់រោងភាពយន្តនានា នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ ឆាប់ៗខាង មុខនេះ៕