
នៅប្រទេសកម្ពុជាអ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីទី១ ដែលចំណាយថវិការាប់ម៉ឺនដុល្លារក្នុងការតុបតែងលម្អផ្កាភ្ញីក្នុងថ្ងៃមង្គលការជាមួយប្អូនប្រុសថៅកែហង្សមាស កាលពីខែមិថុនា កន្លងទៅនៅសណ្ឋាគារសុខា ត្រើយខាងកើត។
បន្ទាប់ពីតារាចម្រៀង ឱក សុគន្ធកញ្ញា តារាសម្ដែង តូតា គឺជាអ្នកសិល្បៈទី២ ដែលហ៊ានចំណាយថវិការាប់ម៉ឺនដុល្លារទៅលើការរៀបចំតុបតែងផ្កាភ្ញីក្នុងថ្ងៃពិសេសរបស់ខ្លួន មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ដូចនៅឋានសួគ៌អ៊ីចឹង។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៥ ដែលជាថ្ងៃសូត្រមន្តចូលរោងការនេះដែរភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈដែលទៅចូលរួមពេលទៅដល់ក្នុងពិធី តែងតែសរសើរមិនដាច់ពីមាត់ថា ការតុបតែងផ្កាភ្ញីថ្ងៃមង្គលការ តូតា ពិតជាស្រស់ស្អាតខ្លាំងណាស់ចាប់តាំងពីក្លោងទ្វារចូលរហូតដល់ក្នុងពោលគឺស្រស់ស្អាតមិនចាញ់ពិធីរៀបការ ឱក សុគន្ធកញ្ញា ប៉ុន្មានឡើយ។
ជុំវិញការចំណាយទៅលើផ្កាភ្ញីយ៉ាងស្រស់ស្អាតនេះដែរ តូតា សូមមិនប្រាប់អំពីតម្លៃឡើយដោយនាង មិនចង់ឲ្យគេរិះគន់មកលើរូបនាង ថាអួត៕