សារដ៏ក្ដុកក្ដួលរបស់ Cristiano Ronaldo ទៅកាន់ប្រជាជនពិភពលោក ក្រោយមិត្តរួមក្រុមឆ្លង​វីរុសCOVID-19

12

ក្រោយ​មិត្តរួម​ក្រុម​លោក ដានី យ៉ែលរ៉ូហ្កានី ឆ្លង​​វីរុស​ Covid-19 រួច​មក​​​កំពូល​កីឡាករ​បាល់​​ទាត់​ដ៏​ឆ្នើម​លោក Cristiano Ronaldo បាន​ផ្ញើសារ​ដ៏​ក្ដុក​ក្ដួល​​ទៅកាន់​ប្រជាជន​ជុំវិញ​ពិភព​លោក​ឲ្យ​ធ្វើ​​តាម​ការ​ណែនាំ​របស់​អង្គការ​សុខ​ភាព​ពិភពលោក​ជៀស​វាង​ការ​ឆ្លង​ជំងឺ​ Covid-19។

Cristiano Ronaldo បាន​បង្ហោះ​សារ​ថា ពិភពលោកកំពុងឆ្លងកាត់គ្រាដ៏លំបាក​ដែលទាម​ទារការយកចិត្តទុកដាក់ ខ្ពស់​បំផុត​ពីយើងទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់អ្នក​ថ្ងៃនេះ​មិនមែនក្នុងនាមជាកីឡាករបាល់ទាត់ទេ ប៉ុន្តែក្នុងនាមជាកូនប្រុស ជាឪពុក ជាមនុស្ស​ដែលមានការព្រួយបារម្ភជាមួយ​នឹង​វិវត្តន៍​ចុងក្រោយដែលកំពុងជះឥទ្ធិ​ពលដល់ពិភព​លោក​ទាំងមូល។

កំពូលកីឡាករបាល់ទាត់ឆ្នើមរបស់​ពិភពលោក បន្ថែមថា វា​ពិត​ជា​សំខាន់ណាស់ដែលយើង​ទាំងអស់គ្នាធ្វើតាមដំបូន្មាន​របស់អង្គការ​សុខភាពពិភព​​លោក (WHO) និងអង្គភាពនានា​ស្តីអំពីវិធីដែលយើងអាច​គ្រប់គ្រងស្ថានការណ៍​សម្រាប់​បច្ចុប្បន្ននេះ។ ការពារអាយុជីវិត​មនុស្សត្រូវ​តែ​ជាអតិភាពចម្បងលើសពីផល​ប្រយោជន៍​ផ្សេងទៀត។

ខ្ញុំចង់ផ្ញើមតិរបស់ខ្ញុំទៅកាន់មនុស្សគ្រប់គ្នាដែលបានបាត់បង់នរណាម្នាក់ដែលជិតស្និទ្ធនឹងពួកគេ សាមគ្គីភាពរបស់ខ្ញុំចំពោះអ្នកដែលកំពុងប្រយុទ្ធជាមួយវីរុស COVID-19  ដូចជាមិត្តរួមក្រុម របស់ខ្ញុំឈ្មោះ ដានី យ៉ែលរ៉ូហ្កានី នឹងបន្តការគាំទ្រដល់អ្នកជំនាញសុខភាព ដ៏អស្ចារ្យដែសុខ ចិត្តដាក់ជីវិតរបស់ពួកគេប្រឈមនឹងហានិភ័យដើម្បីជួយសង្រ្គោះអ្នកដទៃ៕