
មុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថារកឃើញអ្នកផ្ទុកជំងឺ covid-19 ចំនួន២នាក់ទៀតហើយនៅខេត្តកំពង់ចាម។
បើតាមក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រុមគ្រូវពេទ្យបានរកឃើញអ្នកផ្ទុកជំងឺកូរ៉ូណា ឬ COVID-19 ចំនួន២នាក់ទៀតហើយដែលពួកគេជាជនជាតិអង់គ្លេស បានធ្វើដំណើរលើនាវា Viking Cruise Journey នៅខេត្ត កំពង់ចាម។
ចំពោះជនជាតិអង់គ្លេសដែលផ្ទុកជំងឺ COVID-19 នេះដែរគឺភេទប្រុសអាយុ ៧៣ ឆ្នាំ និងស្រ្តីអាយុ៦៩ឆ្នាំ។ ការរកឃើញមេរោគកូវីដ១៩ លើខ្លួនជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានយកសំណាករបស់មនុស្ស៥៩នាក់ នៅលើនាវា Viking Cruise Journey ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ អ្នកឆ្លងថ្មីនេះ គឺបុរសជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងប្រពន្ធរបស់គាត់ជាជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ៕
អត្ថបទដោយ៖ ឈន់ ស៊ាងហៃ