
ជារឿងមួយនឹកស្មានមិនដល់ដែលបុរសម្នាក់បានធ្វើអត្ដឃាតដោយទិញសាំងមកចាក់ដុតស្លាប់ខ្លួនឯងយ៉ាងវេទនាបំផុតមុននឹងស្លាប់នៅកណ្ដាលផ្លូវ ។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ភូមិ៣ ឃុំ ស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនៈគិរី។ ករណីបុរសម្នាក់ទិញសាំងមកចាក់ដុតធ្វើអត្តឃាតខ្លួនឯងនេះដែរ បានធ្វើឲ្យពុកម៉ែបងប្អូនដែលដើរកាត់កន្លែងកើតហេតុស្លុតចិត្តយ៉ាងខ្លាំង ដោយពួកគាត់មិននឹកស្មានថាបុរសខាងលើនេះហ៊ានទិញសាំងមកដុតសម្លាប់ខ្លួនឯងដូច្នេះសោះ។ ព្រោះមុនពេលស្លាប់បាត់បង់ជីវិតវេទនាខ្លាំងណាស់។
ជុំវិញរឿងហេតុដែលបណ្ដាលឲ្យបុរសខាងលើ ឈានទៅទិញសាំងដុតធ្វើអត្ដឃាតខ្លួនឯងនេះដែរ មិនទាន់ដឹងច្បាស់នៅឡើយទេ។ រីឯអ្នកដែលនៅកន្លែងកើតហេតុក៏មិនបានដឹងព័ត៌មានច្បាស់ដែរ។