ករុណា ពេជ្រ ធ្វើឲ្យ ឃុង ឃុយ និង ចេន សាយចៃ ហោះពីថៃមកកម្ពុជាទាំងប្រញាប់

63

តារាចម្រៀង​ពីរ​រូប​ ចេន សាយចៃ និង លោក ឃុង ឃុយ ហោះ​ពី​ខេត្ត​សុរិន​​ប្រទេសថៃ មក​កម្ពុជា​ទាំង​ប្រញាប់​មក​ជួប​ ករុណា ពេជ្រ ដើម្បី​ទៅ​ច្រៀង​​ការ​ប្រគំតន្ត្រី​​ខន​សឺត​នៅ​ខេត្ត​ បាត់​ដំបង ក្នុង​ឱកាស​បុណ្យ​ទន្លេ​​រយៈ​ពេល​៣​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃទី១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២០។

លោក ករុណា ពេជ្រ បាន​ឲ្យ​ដឹង​ថា ដោយសារតែមានការផ្តល់ឱកាស​ពី​ខាង​កម្មវិធី​ទើប​លោក ដឹកនាំ​ក្រុមចម្រៀងរបស់តារាចម្រៀង ប្រចាំផលិតកម្មថោន ទៅ​ច្រៀងរាំ សម្រាប់បងប្អូនចូលរាំកម្សាន្ត ក្នុងពិធីបុណ្យទន្លេ ដែលនឹងប្រារព្វធ្វើឡើង​ នៅក្រុងបាត់ដំបង រយៈពេលបីថ្ងៃ ពីថ្ងៃទី១៣ មីនា រហូតដល់ថ្ងៃទី១៥ មីនា ២០២០ ទើបលោកសម្រេចចិត្តដឹក​នាំក្រុមតារាចម្រៀង​ ចូលរួមក្នុងឱកាសនោះ។

លោក ករុណា ពេជ្រ បានបន្ថែមថា ប៉ុន្តែសម្រាប់ក្រុមតន្រ្តីបែបប្រពៃណី របស់តារាចម្រៀង ករុណា ពេជ្រ និង​ប្រគំជូន បងប្អូនរាំលេងសម្រាប់តែរាត្រីថ្ងៃទី១៣ ប៉ុណ្ណោះ គឺទីតាំងនៅមុខសាលាខេត្តបាត់ដំបងតែម្តង។

​ចំពោះ​តារាចម្រៀង​ពីរូ​ប​ទៀត​ដែល​ទៅ​ច្រៀង​​នៃពិធី​បុណ្យ​ខាង​លើ​ជាមួយ ករុណា ពេជ្រ មាន​លោក ឃុង ឃុយ និង អ្នកនាង ចេន សាយចៃ ចូលរួមច្រៀងចម្រៀង ជាចង្វាក់កន្ទ្រឹម ខ្មែរសុរិន្ទ រាំវង់ រាំក្បាច់ ជូនពុកម៉ែ​បងប្អូន ខេត្តបាត់ដំបង និងមហាជនគ្រប់ទិស​ទីរាំលេងកម្សាន្ត។

គួរ​បញ្ជាក់​ថា មួយរយៈចុងក្រោយនេះ ដោយសារ​តែ​ជាប់ភារកិច្ចមើលថែឪពុក តារាចម្រៀង ករុណា ពេជ្រ ហាក់មិនសូវទទួលការងារសិល្បៈនោះទេ​ ទោះបីជាមានគេទំនាក់ទំនង​ការងារ​មកជារឿយៗក្តី។ ​